ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្តីពីប្រុងប្រៀបកម្លាំងអន្តរាគមន៍ ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងយថាហេតុផ្សេងៗ អាចនឹងកើតមានឡើងនាពេលខាងមុខ។ ក្រោមការណែនាំរបស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកបន្ទាយមានជ័យ លោក អនុសេនីយ៍ឯក ហឿង សុជាតិ មេបញ្ជាការ ផែ្នកសឹងរងថ្មពួក បានត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការផ្នែកសឹករងថ្មពួក ។
លោក មេបញ្ជាការ បានបញ្ជាក់ថា តួនាទីភារកិច្ច របស់កងកម្លាំងគឺត្រៀមលក្ខណៈអន្តរាគមន៍ ដោះស្រាយយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង និងចូលរួមការពារ សន្តិសុខសណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ តាមសំណូមពរអាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោក អនុសេនីយ៍ឯក ហឿង សុជាតិ មេបញ្ជាការ ថ្នែកសឹករងថ្មពួក បានថ្លែងអំណរគុណដល់ នាយទាហាន នឹងពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ច តាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាផែនការ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយចូលរួមអនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ <<៣ការពារ និង ៣កុំ>> ទោះបីក្នុងកាលៈទេសៈ ប្រទេសយើងមានការឆ្លងជំងឺនេះទាបហើយក៏ដោយ ៕
ដោយ៖សហការី