ក្របខ័ណ្ឌ Premier League ប្រារព្ធខួប៣០ឆ្នាំក្នុងនាមជាលីកបាល់ទាត់ល្បីជាងគេក្នុងពិភពលោក

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League បានប្រារព្ធខួបលើកទី៣០របស់ខ្លួនកាលពីថ្ងៃដើមសប្តាហ៍នេះ ជាការកត់សម្គាល់រយៈពេល៣ទសវត្សរ៍ដែលបានឃើញក្លិបបាល់ទាត់អង់គ្លេសបានផ្លាស់ប្តូរទៅជាផលិតផលកម្សាន្តកីឡាឈានមុខគេរបស់ពិភពលោក។

ក្នុងឆ្នាំ១៩៩២ ក្លិបកំពូលៗបានបំបែកទំនៀមទម្លាប់ចាស់រយៈពេល១០៤ឆ្នាំដោយ បំបែកចេញពី Football League ហើយបង្កើត“Super League” យ៉ាងចម្រូងចម្រាសដែលនឹងរក្សាប្រាក់ចំណូលផ្ទាល់ខ្លួនជាជាងចែករំលែកវាជាមួយក្លិបនៅទូទាំង៤ផ្នែកនៃលីកអាជីព។

ការផ្លាស់ប្តូរនេះដោយសារតែវាត្រូវបានគាំទ្រដោយសមាគមបាល់ទាត់ដែលកំពុងគ្រប់គ្រង ជាការសម្រេចចិត្តមួយដែលត្រូវបានចាត់ទុកថា ជាការក្បត់ដោយក្រុមតូចៗជាច្រើន និងដោយក្រុមហ៊ុនទូរទស្សន៍ក្នុងស្រុកដើម្បីផលចំណេញផ្ទាល់ខ្លួន។

 យូរៗទៅប្រាក់ចំណូលតាមទូរទស្សន៍បានអនុញ្ញាតឱ្យក្លិបទាក់ទាញកីឡាករកំពូលៗមកពីជុំវិញពិភពលោក ដែលនាំឱ្យមានការចាប់អារម្មណ៍ពីបរទេសទៅលើលីកកំពូលអង់គ្លេស។

មានកីឡាករតែ១៣នាក់ប៉ុណ្ណោះដែលមកពីបរទេសកាលពីបើករដូវកាល Premier League លើកដំបូងក្នុងឆ្នាំ១៩៩២ ប៉ុន្តែក្នុងរយៈពេល៣០ឆ្នាំ មានកីឡាករមកពី១២០ប្រទេសបានបង្ហាញខ្លួនក្នុងលីកដោយមាន៦៣សញ្ជាតិតំណាងកាលពីរដូវកាលមុន។

ឥឡូវនេះលីកបាល់ទាត់មួយនេះបានចាក់ផ្សាយទៅកាន់ផ្ទះចំនួន៨០០លានក្នុង១៨៨ប្រទេសដែលមានប៉ុស្តិ៍ច្រើនជាង៤០០ដែលផ្សាយពី Premier League និងក្លិបនីមួយៗមានអ្នកតាមដានជិតមួយពាន់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

 នៅឆ្នាំនេះជាលើកទីមួយហើយ ដែលលីកនឹងរកចំណូលបានច្រើនពីកិច្ចព្រមព្រៀងផ្សាយតាមទូរទស្សន៍បរទេសជាងទីផ្សារក្នុងស្រុកដែលបានបង្កើតឡើង។ នៅពេលដែលកិច្ចព្រមព្រៀងទាំងអស់ត្រូវបានបញ្ចប់ លីករំពឹងថា ការលក់សិទ្ធិផ្សាយទៅបរទេសដោយបង្កើតបានចំណូល៥.៣ពាន់លានផោន (.៤០ពាន់លានដុល្លារ) ក្នុងរយៈពេល៣រដូវកាលបន្ទាប់ ជាមួយនឹងទឹកប្រាក់៥.១ពាន់លានដែលបានពីអ្នកផ្សាយក្នុងស្រុកនៅអង់គ្លេស (រូបភាព CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print