ជនជាតិ​ចិន​បើករថយន្ត​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​វ៉េវ​មួយ​គ្រឿង

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ ដែល​ម្ចាស់​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បាន​ជ្រុល​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសស្រាល​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ កំណាត់​មហាវិថី​ព្រះ​នរោត្តម​ សង្កាត់​ទន្លេបាសាក​ ខណ្ឌចំការមន​ ។​ ​ ​

បើ​តាម​សាក្សី​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​បា​ឡែ​ន​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 2T-8692​ ព​ណ៍​ទឹកប្រាក់​ បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​ បាន​បត់​ចូល​ហ្គា​រ៉ា​ស់​សាំង​សូ​គិ​មិ​ក​ ដោយ​ខ្វះ​ការ​ប្រ​យ​ត្ន័​មិន​បាន​មើល​មុខក្រោយ​ ក៏​បាន​ជ្រុល​ទៅ​ប៉ះ​កៀរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ វេ​វ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CD-4287​ បណ្តាល​ឲ្យ​ដួល​ ហើយ​ម្ចាស់​រង​បួស​ស្រាល​ ។​

​ក្រោយ​ពី​កើតហេតុ​ ភាគី​ទាំង​២​បាន​សម្របសម្រួល​គនា​នៅ​នឹង​កន្លែង​កន្លែង​កើតហេតុ​ ដោយ​រថយន្ត​បង្ក​ ព្រម​សងការ​ខូចខាត​ជា​ទឹកប្រាក់​ ២០​ដុល្លារ​ទៅ​ខាង​ភាគី​ម៉ូតូ​ ដើម្បី​បញ្ចប់រឿង​ ៕​ វិបុល

...

sewe6

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print