មួយឆ្នាំៗ ហាងលក់ភេសជ្ជៈតែគុជនៅចិន និងអាស៊ានរកប្រាក់ចំណូលរាប់សិបពាន់លានដុល្លារ

ចែករំលែក៖

តែគុជ បានក្លាយទៅជាភេសជ្ជៈ ពេញនិយមសម្រាប់យុវវ័យ នៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់អាស៊ី មានអាស៊ាន មានកម្ពុជា ជាដើម។ នៅក្នុងប្រទេសចិន បណ្តាហាងលក់តែគុជ រកបាន ប្រាក់ចំណូលរហូតដល់ទៅ ២០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ហាងភេសជ្ជៈពេញនិយមមានដូចជា Gong Cha , Koi និងឈ្មោះថ្មីមួយចំនួនទៀត ដូចជា: Mixue, Heytea, Chagee ។

ក្រៅពីប្រទេសចិន ប្រទេសក្នុងតំបន់អាស៊ាន ក៏រកបានប្រាក់ចំណូលជិត ៤ពាន់លានដុល្លារ ពីការលក់ភេសជ្ជៈតែគុជនោះដែរ។ សារព័ត៌មានដ៏ល្បីល្បាញ របស់សិង្ហបុរី The Straits Times ពេលថ្មីៗនេះ បានផ្សព្វផ្សាយនូវ លទ្ធផលស្រាវជ្រាវថ្មីមួយ បង្ហាញឱ្យឃើញថា «តែគុជ ឬ តែទឹកដោះគោទឹកកក» កំពុងតែ ធ្វើព្យុះធ្វើភ្លៀង នៅលើទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ជាច្រើនឆ្នាំកន្លងមកហើយ។ ប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ ឈរកំពូលតារាងជាប្រទេសដែល ទទួលទានភេសជ្ជៈ ខាងលើច្រើនជាងគេ ។
«ព្យុះតែគុជ ឬ តែទឹកដោះគោទឹកកក» នៅក្នុងប្រទេសតំបន់អាស៊ាន បាននាំមកនូវ ប្រាក់ចំណូលរហូតដល់ទៅ ៣,៧ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ៗ នេះជាលទ្ធផលនៃការស្រាវជ្រាវរបស់ Momentum Works ប្រកាសនៅថ្ងៃទី ១៦ ខែសីហា ។ លទ្ធផលស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា តែគុជនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាំមុខគេនៅលើទីផ្សារតំបន់អាស៊ាន ហើយ ប្រាក់ចំណូលពីភេសជ្ជៈនេះកើនឡើងដល់ទៅ ១,៦ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។
ឈរលំដាប់ទីពីរ គឺជាប្រទេសថៃ រកប្រាក់ចំណូលបានពីភេសជ្ជៈ ខាងលើ ជិត ៨០០ លានដុល្លារ និងវៀតណាមឈរលំដាប់ទីបី មានជាង ៣៦០ លានដុល្លារ ។ ទាំងនោះជាប្រាក់ចំណាយ របស់ក្រុមយុវវ័យភាគច្រើន ទិញតែគុជផឹក ។
សិង្ហបុរីគឺជាប្រទេសតូច ក្នុងតំបន់ ប៉ុន្តែប្រាក់ចំណូលប្រចាំឆ្នាំពីការលក់ភេសជ្ជៈ មានទឹកប្រាក់ ៣៤២ លានដុល្លារ ។ ជនជាតិសិង្ហបុរី ជាអ្នកបរិភោគភេសជ្ជៈ នេះច្រើនជាងគេ។ នៅក្នុងប្រទេសសិង្ហបុរី មានហាងភេសជ្ជៈតែគុជ ពេញនិយមរហូតដល់ទៅ ៦០ ហាង ៕ ដោយធីរីណា

...

រូប​ថត​ :​VnEconomy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print