ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបងបានកសាងសំណុំរឿងជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ដើម្បីបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២២ នេះ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ដោយឃាត់បានជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀន០១ថង់ ទម្ងន់២៤.២៩ក្រាម កាលពីវេលា១៥និង១៥នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី០៨ ភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ភា ចាន់ទ្រា ហៅ ក្តឹប ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរខ្ចាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។រីឯ វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់២៤.២៩ក្រាម -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-19 ចំនួន ០១សន្លឹក -និងកាបូបដាក់លុយចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យនិងថ្នាំញៀនដែលរឹបអូសបានជាភស្តុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់រួចហើយ៕
ដោយ÷ ប្រាថ្នា