ចាប់ខ្លួន​មុខសញ្ញា​ចាស់​ ប្រុស ស្រី៤​នាក់​ ក្នុង​ចំណោម​ច្រើន​នាក់​ នៅ​ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់

ចែករំលែក៖

ខេត្ដពោធិ៍សាត់​៖​ ចោរ​ប្រុ​ស្រី​ ៤​នាក់​ក្នុង​ចំណោម​ច្រើន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រគរ​ ស្ទាក់​ចាប់​បាន​ ខណៈ​ពួក​គេ​ធ្វើ​សកម្មភាព​បន្លំ​លួច​មាស​ប្រជាពលរដ្ឋ​ជិត​៣​ដំឡឹង​ ។​ ​

ហេតុការណ៍​សមត្ថកិច្ច​សហការ​គ្នា​ព័ទ្ធ​ចាប់​ក្រុម​ចោរ​ជា​មុខ​ សញ្ញា​ចាស់​រួម​ទាំង​វត្ថុ​តាង​រថយន្ដ​ ម៉ូតូ​ ខាងលើ​នេះ​ ប្រព្រឹត្ដ​ឡើង​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​.​ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្ដពោធិ៍សាត់​ ។​ ​

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ ជន​ប្រុស​ ស្រី​ ត្រូវ​ឃាត់ខ្លួន​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់​ ១-​ឈ្មោះ​ ថោ​ង​ វាសនា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ អ្នកលក់​កា​រ៉េ​ម​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​,​ ២-​ឈ្មោះ​ ស្រី​ មុំ​ភេទ​ស្រី​ អាយុ​ ៤៣​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ចាស់​ ខ័​ណ្ឌ​ដូនពេញ​ (​មាន​លុយ​ក្នុង​ខ្លួន​ ១៧៥០​ដុល្លារ​ និង​ ៦​លាន​រៀល​)​ ៣-​ឈ្មោះ​ ឈុំ​ ចិន្ដា​ ភេទ​ស្រី​ អាយុ​ ៥២​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ថ្មី​២​ ខ័​ណ្ឌ​ដូនពេញ​ និង​ទី​ ៤-​ឈ្មោះ​ ស្រី​ សំ​អឿ​ន​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​បឹង​កក់​២​ ខ័​ណ្ឌ​ទួល​គោក​ រាជធានី​ភ្នំពេញ​(​រក​ឃើញ​លុយ​ក្នុង​ខ្លួន​ ៣៥០​ដុល្លារ​ និង​ ៩៦​ម៉ឺន​រៀល​)​ ជា​អ្នកបើកបរ​រថយន្ដ​ម៉ាក​លុ​ច​ស៊ី​ស​ RX​ 300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-6201​ នៅ​ក្នុង​រថយន្ដ​គេ​ឃើញ​ដាក់​ផ្លា​ក​លោ​ហ្គោ​ អ​.​ហ​,​ អគ្គ​បញ្ជាការដ្ឋាន​,​ ក្រសួងការពារជាតិ​,​ និង​ផ្សេងៗ​ទៀត​ ។​ ​

ប្រភព​បន្ដ​ទៀត​ថា​ ជនសង្ស័យ​ទាំង​ ៤​នាក់​ក្នុង​ចំណោម​ច្រើន​នាក់​ខាងលើ​នេះ​ បាន​ចូល​ធ្វើ​សកម្មភាព​ នៅ​តូប​របស់​អាជីវករ​ឈ្មោះ​ ឆឹ​ម​ សុខ​ កាលពី​វេលា​ម៉ោង​ ២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​ ២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដោយ​ប្រើ​រូបភាព​អ្នកខ្លះ​ចូល​ដូរ​លុយ​ អ្នកខ្លះ​ ចូល​ទិញ​អីវ៉ាន់​ ធ្វើ​ឱ្យ​ម្ចាស់​អាជីវករ​ វក់វី​ ហើយ​ឆ្លៀតឱកាស​ប្រមូល​មាស​ អស់​ជិត​ ៣​ដំឡឹង​ រួច​បាន​បើករថយន្ដ​គេចខ្លួន​មក​ដល់​ចំណុច​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ ចំណែក​រថយន្ដ​បក្ខពួក​គេ​មួយ​គ្រឿង​ទៀត​ ត្រូវ​បាន​បើក​គេចខ្លួន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៥​ ទៅ​ទិស​ខាងលិច​បាត់​ស្រមោល​ ៕​ ប៉ឹម​ ពិន​

pursat-32

pursat-22

...

pursat-14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print