លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខសាយប័រ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បានឱ្យដឹងនៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២ថា៖​ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨​ សីហា​នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ​ នៅទីស្តីការក្រសួង ។

សេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ ត្រូវបានរៀបចំឡើងដោយស្របតាមការកំណត់ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល​ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលបានចាត់ទុកសន្តិសុខសាយប័រជាកិច្ចការអាទិភាពគាំទ្រ ជំរុញការអភិវឌ្ឍ និងការពារហានិភ័យក្នុងវិស័យឌីជីថល។

សេចក្ដីព្រាងច្បាប់នេះកំណត់អំពីគោលការណ៍​ វិធាន​ និងយន្តការគ្រប់គ្រង​ និងថែរក្សា​សន្តិសុខសាយប័រនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ស្របតាមនិន្នាការតំបន់និងសកលលោក។ បន្ទាប់ពីរៀបចំអស់រយ:ពេលជាងមួយឆ្នាំនេះសម្រេចបានសេចក្ដីព្រាងបឋម​ ហេីយជំហ៊ានបន្តនឹងដាក់ចូលក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនិងអន្តរក្រសួង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print