នគរបាល​ស្រុកវ៉ារិន ប្រគល់សំណល់ជាតិផ្ទុះសម័យសង្គ្រាមដល់អាជ្ញាធរកម្ចាត់មីនកម្ពុជាCMAC

ចែករំលែក៖

ខេត្តសៀមរាប៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវ៉ារិន នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានធ្វើការប្រគល់សំណល់ជាតិផ្ទុះពីសម័យសង្គ្រាមចំនួន ០២គ្រាប់ ទៅអាជ្ញាធរកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ​។

បើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក រៀម រតនា នាយការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានឱ្យដឹងថា សំណល់ជាតិផ្ទុះដែលប្រគល់ឲ្យនាពេលនោះរួមមាន ៖
-Mortar ៨២mm ០១ គ្រាប់
-Grenade (Unknown) ០១ គ្រាប់ ។

សូមជម្រាបថា​ បន្ទាប់ពី​ប្រគល់ឱ្យអង្គការដោះមីនកម្ពុជា បានយកទៅធ្វើការកម្ទេចចោលដោយសុវត្ថិភាព នៅចំណុចដីចំការ ស្ថិតក្នុងភូមិរំដួល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print