តោះ​! មកយល់ដឹងពីផ្លាកសញ្ញាគ្រោះថ្នាក់ មានផ្លូវរថភ្លើងឆ្លងកាត់

ចែករំលែក៖

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ ការបេីកបររបស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅតែមិន​ទាន់​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅឡើយ​នោះទេ​។ ប៉ុន្តែ​​អ្នក​បេីកបរទាំងនោះ​ ភាគច្រេីនគឺគ្មានការប្រុងប្រយ័ត្ន​ និងមិន​ចេះយោគយល់គ្នាទៅវិញទៅមក​ដោយមិនខ្វល់ពី​ផ្លាកសញ្ញា​ចរាចរណ៍​ ឬភ្លេីង​ស្តុប។

ម្យ៉ាង​វិញ​ទៀត​ ប្រជាពលរដ្ឋ​ខ្លះ​គាត់​បេីកបរ​នៅតាមផ្លូវរថភ្លើងឆ្លងកាត់​ ក៏បង្កឱ្យមានការ​គ្រោះថ្នាក់​ដល់ខ្លួនឯង​ និងក្រុមគ្រួសារ​ផងដែរ​ កាលពីពេលថ្មីៗនេះ​។

សូមជម្រាបថា​ ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ តែងតែ​បង្ហាញ​សញ្ញា​ចរាចរណ៍​ ដេីម្បីឱ្យប្រជាពលរដ្ឋណាដែល​មិនយល់​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ។ ហើយ​នៅព្រឹកថ្ងៃសុក្រទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ក្រសួង​សាធារណការ​ បានបង្ហាញពី​ផ្លាកសញ្ញាគ្រោះថ្នាក់៖ “ មានផ្លូវរថភ្លើងឆ្លងកាត់ (គ្មានរបាំង) ,ផ្លូវឡើងចំណោត ,ផ្លូវចុះចំណោត “។

ក្រសួង​ បានគូសបញ្ជាក់ថា​៖​ ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print