អភិបាលខេត្តកំពង់ធំ៖ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​​ប្រុងប្រយ័ត្ន​ខ្ពស់​​ ​ត្រូវ​មើល​ថែ​កូនចៅ​ចៀស​ផុត​ពី​ការ​លង់ទឹក​ ​,ឆ្លង​ចរន្តអគ្គិសនី​ ​,សត្វ​អ​សិរ​ពិស​នានា​ ខណៈស្ថានភាព​ទឹកតាម​ដងស្ទឹងសែន ដែលកំពុងហក់ឡើងខ្លាំង

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖ ​បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ធំ​ បានឱ្យដឹងថា​ នា​ព្រឹក​ថ្ងៃ​ទី​១​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​នេះ​ ​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​ដងស្ទឹង​សែន​ ​ដែល​កំពុង​ហក់​ឡើង​ខ្លាំង​ ​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​កំពង់​ស្វាយ​ ​និង​ក្រុង​ស្ទឹង​សែន​ ​ដើម្បី​ត្រៀមលក្ខណៈ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​ជួប​ហា​និ​ភ័យ​ ឱ្យ​បាន​ទាន់ពេល​វេលា​ ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​ងួន​ ​រតនៈ​ ​ថ្លែង​ថា​ ​ថ្មីៗ​នេះ​ទឹក​នៅ​តាម​ដងស្ទឹង​សែន​គឺ​មានការ​ហក់​ឡើង​ខ្ពស់​ ​រហូតដល់​មាន​ការប្រកាស​អាសន្ន​ ​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ផលដំណាំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ផ្ទះសម្បែង​មួយ​ចំនួន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ទន្ទឹម​នឹង​នោះ​ ​លោកអភិបាល​ខេត្ត​កំពង់ធំ​ ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ ​នៃ​កា​រហក់​ឡើង​ទឹកជំនន់​នៅ​ពេលនេះ​ ​ជាពិសេស​ ​ត្រូវ​មើល​ថែ​ក្មេងៗ​ឲ្យបាន​ល្អ​ ​ដើម្បី​ចៀស​ផុត​ពី​ការ​លង់ទឹក​ ​ឆ្លង​ចរន្តអគ្គិសនី​ ​ក៏ដូចជា​ការ​ការពារ​ពី​សត្វ​អ​សិរ​ពិស​នានា​ខាំ​ឬ​ទិច​ ​ព្រមទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ​ ​ក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​បន្ត​តាមដាន​នូវ​ស្ថានភាព​ទឹកជំនន់​បន្ត​ទៀត​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រៀម​ខ្លួន​ចុះ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់ពេល​វេលា​៕

...

 

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print