រថយន្ត Ford Ranger ពាក់ផ្លាកលេខរដ្ឋបុករបាំងថ្មពុះចែកទ្រូង ផ្លូវពេញទំហឹងនៅស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវនៅត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបាក់អស់បីកង់ បន្ទាប់ពីមានរថយន្តtord ranger មួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១៨ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ២៨៩កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្ត ford ranger ពណ៌ប្រផេះ មួយគ្រឿង ពាក់ផ្លាក លេខរដ្ឋ25.2.1323ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចប៉ែននុត (២៨៩)ក្នុងទិសដៅពីជើងទៅត្បូង  លុះមកដល់ចំណុចស្តុបកងរាជអាវុធហត្ថកែងជាមួយផ្លូវលេខ៥២៨ក៏រ៉េចង្កូតទៅបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរលំបាក់អស់បីផ្ទាំង ឯរថយន្តបង្ករងការខូចខាតអស់មួយចំហៀងផ្នែកខាងតៃកុងដាច់កង់ខាងមុខទៅមុខលែងរួច។ តែជាសំណាងល្អមិនបង្កឱ្យមានអ្នករង របួសនោះទេ ភ្លាមៗគេឃើញអ្នកបើករថយន្តបង្កបានចាកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្កយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print