ភ្នំពេញ៖ ទោះជារវល់បំពេញភារកិច្ចយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងជនពិការ ចំនួន ១០គ្រួសារ នៅសង្កាត់បឹងទំពុន១ និងបឹងទំពុន២ ដល់ទីកន្លែងដែលគាត់រស់នៅជាក់ស្តែង ដេីម្បីឲ្យបានយល់ និងជ្រាបច្បាស់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានការឧបត្ថម្ភជាថវិកាចំនួន ១០មុឺនរៀល អង្ករ ៥០គីឡូ ទឹកបរិសុទ្ធ ទឺក្រូច ទឹកត្រី ទឹកសុីអុីវ ត្រីខ ….។ល។
សូមបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត និងរំភេីប ចំពោះទឹកចិត្តរបស់លោកប្រធាន ដែលតែងតែលះបង់ពេលវេលាចុះផ្ទាល់ដល់ផ្ទះជួល ជាពិសេសជូនពរឯកឧត្តម សុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ។
សូមជម្រាបថា៖ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក្របខណ្ឌទូទាំងប្រទេសគឺ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់កាលះទេសះ ៕
ដោយ ៖ សិលា