ឆ្នាំ២០២២ ម៉ិចស៊ីកូមានអ្នកសារព័ត៌មានស្លាប់ច្រើនជាងគេ

ចែករំលែក៖

ក្នុងរយៈពេលជិត ៨ ខែដើមឆ្នាំ ២០២២ នៅក្នុងប្រទេសម៉ិចស៊ីកូ មានករណីអ្នកសារព័ត៌មាន ស្លាប់ច្រើនជាងគេ គឺមានដល់ទៅ ១៨ នាក់រងការសម្លាប់ ។

តាមការប្រកាសរបស់ អង្គការសិទ្ធិមនុស្ស Article 19 បានផ្សាយថា អ្នកសារព័ត៌មាន នៅក្នុងប្រទេសម៉ិចស៊ីកូដល់ទៅ ១៨ នាក់រងការសម្លាប់ពេលកំពុងបំពេញការងារ ។ ឆ្នាំ២០២២ ជាឆ្នាំអាក្រក់បំផុត សម្រាប់អ្នកសារព័ត៌មាន ។
ក្នុងរយៈពេលតែជិត ៨ ខែប៉ុណ្ណោះ អ្នកសារព័ត៌មានរងការសម្លាប់ ច្រើនជាងឆ្នាំ២០២១ទៅទៀត ហើយករណីរងការសម្លាប់នោះ គឺពេលបំពេញការងារ ក៏ដូចជាប៉ះពាល់ជាមួយក្រុមជួញដូរគ្រឿងញៀន ។
តាមការលើកឡើងរបស់អង្គការ article 19 មានករណីវាយប្រហារ ទៅលើអ្នកសារព័ត៌មានដល់ទៅ ៣៣១ ករណីក្នុងរយៈពេលពាក់ កណ្តាលឆ្នាំ២០២២ ក្នុងនោះ មានទាំងការគំរាមកំហែង ដល់អ្នកសារព័ត៌មានផងដែរ ។ ក្រៅពីនេះអ្នកសារព័ត៌មាន ៤ នាក់ត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ ដោយសារការគំរាមកំហែង៕ ដោយ ធីរីណា

...

រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print