បញ្ជូនជនសង្ស័យជាជនជាតិវៀតណាម៩នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ ផ្តល់ទីតាំង ជួយសម្រួលអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិវៀតណាម៩នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ ផ្តល់ទីតាំង ជួយសម្រួលអោយប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់
នៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២២។

យោងតាមសមត្ថកិច្ចបញ្ជាក់ថាអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកកឹង ឃន ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជារផ្ទាល់ពីលោក កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងបាវិត ដោយមានការដឹកនាំសម្របសម្រូលផ្ទាល់ពីលោក ស៊ន មុន្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កាលពីថ្ងៃវេលាម៉ោង៣ទៀបភ្លីថ្ងៃទី១៥ខែសីហាឆ្នាំ២០២២
បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងផ្តល់និងជួយសម្រូលការប្រើប្រាស់គ្រឿងញៀន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយជ្រកក្រោមផ្លាកយីហោ ម៉ាស្សា(MASSAGE THEN THAI) មានទីតាំងនៅក្នុងបុរីសមសួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានចាប់យកវត្ថុតាងរួមមាន: ម៉្សៅក្រាមសថ្លា(មេតំហ្វេតាមីន02កញ្ចប់)
ម៉្សៅK 01កញ្ចប់
ថ្នាំគ្រាប់ពណ៌កាហ្វេ 04គ្រាប់
ជញ្ជីងថ្លឹងថ្នាំញៀន 01គ្រឿងចានសំរាប់ដាក់ជក់និងហិតគ្រឿងញៀន 03ទូរសព្ទ័ដៃ 21 គ្រឿង ព្រមទាំងសម្ភារះឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print