ខេត្តឧត្តរមានជ័យ៖ នេះបេីយោងតាមប្រភពព័ត៍មានពីកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៩ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជា ការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តតាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្រ្ត និង ល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ប្រភពដដែលបន្តថា ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវនិងមួយផ្នែកទៀត ដោយអនុវត្តតាមបទបញ្ជារបស់មេបញ្ជា ការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្នុងការត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងយថាហេតុផ្សេងៗ។
សូមជម្រាបថា កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ័ឯក ឃួន ភិរុណ មេកងការពារព្រំដែនគោកលេខ៤០២ បានប្រុងប្រៀបជាស្រេចនូវកងកម្លាំងអន្តរាគមន៍នៅហ្នឹងកន្លែងរងចាំបទបញ្ជា ក្នងការចុះជួយរាល់យថាហេតុនានា ក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់ខ្លួន ៕
ដោយ៖សហការី