អគ្គលេខាធិការ UN មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​ប្រយុទ្ធ​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

ចែករំលែក៖

អន្តរជាតិ​៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ការថ្លែង​ដូច្នេះ​របស់លោក​អគ្គលេខាធិការ​គឺក្នុងអំឡុងពេល​ជំនួប​ជាមួយ​លោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ និងលោក Recep Tayyip Erdogan ​មេដឹកនាំ​របស់ទួរគី នៅទីក្រុង Lviv។

ប្រមុខUN រូបនេះ​ បាន​និយាយ​ថា តំបន់​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវតែ​គ្មាន​យោធា​ជាបន្ទាន់​។ ទីក្រុង​មូ​ស្គូ និង​ទីក្រុង​កៀវ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមកជុំវិញ​ការ​បាញ់​ផ្លោង​នៅ​បរិវេណ​អគារ​រោងចក្រ​នេះ​។

លោកអគ្គលេខាធិការ UN បាននិយាយ​បន្ថែមថា ​កិច្ចព្រមព្រៀង​នេះ​គឺ​ចាំបាច់​ជាបន្ទាន់​ ដើម្បី​ចាប់ផ្តើម​ឡើងវិញ​សុវត្ថិភាព​នៅ​រោង​ចក្រ Zaporizhzhia ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​សុទ្ធសាធ ​និង​ដើម្បី​ធានា​បាន​សុវត្ថិភាព​នៅ​តំបន់​នេះ​។

បេីយោង​តាម​គេហទំព័រ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ឱ្យ​ដឹង​ថា លោក Zelenskyy និង​ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមព្រៀង​គ្នាកាលពី​ថ្ងៃ​ព្រហស្បតិ៍ទី១៨​ ខែសីហា​ម្សិលមិញនេះ​លើ​ការរៀបចំ​សម្រាប់​បេសកកម្ម​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) មកកាន់​រោងចក្រ​នេះ​។ ប៉ុន្តែ​វា​មិន​ច្បាស់​ភ្លាមៗ​នោះ​ទេ​ថា ​តើ​វិមាន​ក្រឹម​ឡាំង​នឹង​យល់ព្រម​ចំពោះ​លក្ខខណ្ឌ​នេះ​ដែរឬទេនោះ។

ចំពោះ​ការ​ដក​កងទ័ព​ចេញ មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ពេលមុន​ថា​ នឹង​បណ្តាល​ឱ្យរោងចក្រ​នេះ​ក្លាយ​ជា​ទីតាំង​ងាយ​រងគ្រោះ​។ ការ​ព្រួយ​បារម្ភ​បាន​កើតមានឡើង​នៅ​ពេល​ដែល​អាជ្ញាធរ​រុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅមក​ថា ​បាន​រៀប​ចំ​ផែនការ​វាយប្រហារ​ទីតាំង​នេះ​ហើយ ​បន្ទាប់មក​បានដាក់​កំហុស​ភាគី​ម្ខាង​ទៀត​។ ការ​បង្កើន​នៃ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ក៏​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​នៅ​ក្នុង​ជំនួប​នេះ​។

គួរជម្រាបដែរថាអង្គការសហប្រជាជាតិ និង​ទួរគី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​នាំចេញ​ពោត​ចំនួន ២២​លាន​តោន និង​គ្រាប់​ធញ្ញជាតិ​ផ្សេងទៀត​ដែល​ជាប់​គាំង​នៅ​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន ​ចាប់​តាំង​ពី​ការវាយលុក​របស់​រុស្ស៊ី​។ ខណៈ​ការ​រាំង​ស្ទះ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ខ្វះខាត​ស្បៀងអាហារ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ និង​ការ​ព្រួយ​បារម្ភ​ពី​គ្រោះ​ទុរភិក្ស ជាពិសេស​នៅ​ទ្វីប​អាហ្វ្រិក៕ដោយ​៖សហការី

...

រូប​ថត​ :RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print