តុលាការឃុំខ្លួនអ្នកនេសាទជនជាតិវៀតណាម៤នាក់ជាបណ្ណោះសន្ន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ នៅល្ងាចថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៦​នេះ​ តុលាការ​បានឃុំខ្លួន​ជន​សង្ស័យប្រព្រឹត្តបទល្មើសនេសាទចំនួន៤នាក់ទៀត​ បន្ទាប់ពីកម្លាំងចម្រុះប្រចាំយាមកាម ការពារ (កន្លែងអភិរក្សជលផលកំពង់ប្រាក់) ចាប់ខ្លួនបញ្ជូនពួកគេមក​ ខណៈគេនាំគ្នាលួចចូលនេសាទនៅកន្លែងហាមឃាត់។​

នាយសង្កាត់រដ្ឋបាលជលផលក្រគរបានឲ្យដឹងថា ជនជាតិវៀតណាមអ្នកនេសាទ ត្រូវបានចាប់ខ្លួនបញ្ជូនឲ្យតុលាកានោះ ​ ទី១-ឈ្មោះ​ ហុង​ ហឿន​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ (មកពីខេត្តកណ្ដាល​) ទី២-ឈ្មោះ​ ង្វៀង​ យ៉ាំងហ៊ុង​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ ទី៣-ឈ្មោះ​ ប៊ិន​ ផាន​ ភេទប្រុស អាយុ៤៥ឆ្នាំ​ និងទី៤-ឈ្មោះ​ វ៉ា​ វាសនា​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ជនសង្ស័យទាំង៤នាក់ស្នាក់នៅភូមិ៥​ ឃុំកំពង់លួង​ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់។​ លោក​ នាយសង្កាត់បន្តថា ជនសង្ស័យត្រូវបានចាប់ជាក់ស្ដែង​ខណៈពួកគេធ្វើសកម្មភាពនេសាទ​ក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់​។​ លោកបន្តទៀតថា​ក្នុងនោះកម្លាំងដកហូតបាន​វត្ថុតាងរួមមានៈ​ កាណូតចំនួន១គ្រឿង​ អួនអូសដៃចំនួន២វង់​ មានប្រវែងចំនួន ១៦០ម៉ែត្រ​ យកទៅរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលក្រគរ។​

គួររំលឹកផងដែរ ចាប់តាំងពីថ្ងៃទី៩ខែវិច្ឆិកា២០១២ ដល់ខែឧសភា ឆ្នាំ២០១៦ តុលាការបាន សម្រេចឃុំខ្លួនបណ្ដោះអាសន្នអ្នកនេសាទជនជាតិវៀតណាមចំនួន ១៥នាក់ ក្នុងចំណោម ១៩នាក់ ៕

IMG_0689

IMG_0690

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print