ជនសង្គមងងឹត​១០​នាក់ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញក្របួចបញ្ជូនទៅ​តុលាការ​ ​

ចែករំលែក៖

ភ្នំពេញ​៖ បន្ទាប់ពីមាន​ប្លន់ប្រដាប់អាវុធនៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ហើយត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​តុលាការ​អស់​២​ក្រុមកាលពី​ចុង​សប្តាហ៍​មុនហើយនោះ នៅ​សប្តាហ៍​ថ្មី​នេះ សមត្ថកិច្ចកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​ការស្រាវជ្រាវចាប់បាន៣​ក្រុម​ថែមទៀតសរុប​ចំនួន​១០​នាក់​​។

តាមរបាយការណ៍កងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា សមត្ថកិច្ចកងរាជ​អាវុធហត្ថ ខណ្ឌមានជ័យ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រ៉ុន រ៉ែ​ម ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករ​លី​ស៊ីម៉ង់ត៍  ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅ​ឃ្លាំង​ស៊ីម៉ង់ត៍ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ផ្លោះ​របង​ចូល​ផ្ទះ​អ្នក​ដ៏​ទៃ​ចូល​លួច​ទ្រព្យសម្បត្តិ នៅ​ចំណុច ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យនៅយប់ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៦ ដោយដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក BERETA ពណ៌​ស មួយដើម ។​

ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ៧និង​៣០​នាទីយប់ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ចាប់បានចោរ​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក អាយ​ហ្វូនហ្វាយ​ពី​ជនរងគ្រោះ​២​នាក់​ដែល​កំពុង​ឌុប​គ្នា​និយាយ​ទូរស័ព្ទ​នៅ​ ចំណុច ផ្លូវ​២១៤ កែង​ផ្លូវ​៩៣ (​ផ្លូវភ្លោះ អូរឫស្សី​) ខណ្ឌ​៧ មករា។ ​

ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ១២និង​១០​នាទីរំលងអធ្រាត្រ កម្លាំងកង​រាជអាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឃាត់ខ្លួន​ក្រុមចោរ ស៊ាំ​មុរ៉ៃ ចំនួន៧​នាក់ នៅ​ចំណុចម្តុំ​ជម្ពូ​វ័ន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល តាម​ចម្លើយសារភាព​របស់​ក្រុម​នេះ​បាន​ប្រាប់​ថា​ កន្លង​មក​ពួក​វា​ធ្លាប់​ ធ្វើ​សកម្មភាព​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ប្លន់​ជនរងគ្រោះ​ជាច្រើន​លើ​ករាប់ ​មិន​អស់​មក​ហើយ។ ក្នុងនោះ ពួក​វា​ចាំបាន​ច្បាស់​តែ​រយៈពេល​២​ខែ​ថ្មីៗ​នេះ​ចំនួន​១១​លើក​ប៉ុណ្ណោះហើយមុនពេល​ធ្វើ​សកម្មភាព​ម្តងៗ​ក្រុម​នេះតែងតែ​ជួបជុំគ្នា​ប្រើប្រាស់​ គ្រឿងញៀន​ជាមុនសិន ទើបចេញ​ធ្វើ​សកម្មភាព​។​

ក្នុងរបាយការណ៍ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រោយពេលកម្លាំងកងរាជ​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ក្រុម​នេះ បាន​ធ្វើតេស្ត​ទៅលើពួកគេគ្រប់គ្នាហើយរកឃើញថា​ពួក​គេ​មាន​ជាប់​សារធាតុ​ញៀន​គ្រប់គ្នាតែម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់​ត្រូវបាន​កង​រាជអាវុធហត្ថ​​រាជធានី​​ភ្នំពេញ​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងរាជធានី ដើម្បីចាត់ការតាមនិតិវិធី ​៕

ប៉េអឹមក្រុង១

1 (1)

ដោយ៖ ប្រាថ្នា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print