រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ទទួលជួបលោកស្រី លេខាធិការប្រតិបត្តិនៃ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២០​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោកស្រី Preeti Sinha លេខាធិការប្រតិបត្តិនៃ មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (United Nations Capital Development Fund – UNCDF) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍដោយចីរភាព។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អំពីសារៈសំខាន់នៃហិរញ្ញប្បទានបៃតង ហិរញ្ញប្បទានប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត នៅក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ជាការឆ្លើយតប លោកស្រី Preeti Sinha បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងកិច្ចដំណើរការអភិវឌ្ឍប្រកបដោយចីរភាព ហើយ UNCDF ត្រៀមខ្លួនជានិច្ចក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងបរិស្ថាន វិស័យឯកជននិងធនាគារ នៅក្នុងការផ្ដល់ហិរញ្ញប្បទានចម្រុះ (Blended Finance) ក្នុងការអភិវឌ្ឍកម្ពុជា នាពេលអនាគត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print