រាជបុត្រ Misuzulu អនុវត្តវិធីបរបាញ់សត្វតោមុនឡើងគ្រងរាជ្យ

ចែករំលែក៖

រាជបុត្រ Misuzulu បានអនុវត្តជំហានដ៏សំខាន់បំផុតក្នុងពិធីឡើងគ្រងរាជ្យ ដោយត្រូវទៅបរបាញ់ ហើយសម្លាប់បានសត្វតោមួយក្បាលនៅតំបន់អភិរក្ស Mkuze។

សារព័ត៌មានBBC បានផ្សាយថា មានមនុស្សរាប់ពាន់នាក់ចូលរួមនៅក្នុងពិធីឡើងគ្រងរាជ្យរបស់រាជបុត្រ Misuzulu Zwelithini តាមទំនៀមទម្លាប់របស់ជនជាតិ Zulu នាថ្ងៃទី២០ខែសីហា នៅរាជវាំងKwaKhangelamankengane។ រាជបុត្រ Misuzulu ក៏នឹងធ្វើពិធីសម្ងាត់ដើម្បីឱ្យសមាជិករាជវង្សទូលថ្វាយដល់អតីតព្រះមហាក្សត្រពីស្តេចថ្មី។ បន្ទាប់មកស្តេចថ្មីនឹងបង្ហាញព្រះកាយចំពោះមហាជនដែលបានគាំទ្រ ។

រាជបុត្រ Misuzulu Zwelithini នឹងឡើងគ្រងរាជ្យជំនួសព្រះបិតា Goodwill Zwelithini ដែលបានចូលទិវង្គតកាលពីខែមីនាឆ្នាំ២០២១ ក្រោយរយៈពេល៥០ឆ្នាំឡើងគ្រងរាជ្យ។ ស្តេចប្រទេស Zulu មិនមានឥទ្ធិពលនៅលើឆាកនយោបាយទេ ហើយក៏មិនមែនជាតំណែងដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញនៃប្រទេសអាហ្វ្រិកខាងត្បូងដែរ។ ប៉ុន្តែអំណាចរបស់ ព្រះមហាក្សត្រត្រូវបានទទួលស្គាល់នៅក្នុងតំបន់ KwaZulu-Natal ជាទីកន្លែងដែលគេទទួលស្គាល់ពីការគ្រងរាជ្យ តែមិនគ្រប់គ្រងរដ្ឋបាលប្រទេសនោះឡើយ។
ប៉ុន្តែក្រោយពេលដែលឡើងគ្រងរាជ្យ រាជបុត្រ Misuzulu Zwelithini ក៏ត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ពីតួនាទីចំពោះសហគមន៍ជនជាតិ Zulu នៅក្នុងតំបន់ KwaZulu-Natal។ ជនជាតិ Zulu មានពលរដ្ឋសរុបជាង ១១លាននាក់៕ ដោយធីរីណា

...

រូប​ថត​ :​BBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print