ព្រះរាជជីវប្រវតិ្តព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជជីវប្រវត្តិព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូតនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ទ្រង់ជាបុត្រច្បងរបស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះមាតាព្រះនាម នរោត្តម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្តម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នបន្ដរាជសម្បត្តិពីព្រះរាជបិតា។ ក្រៅពីភាសាជាតិព្រះករុណា ចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស។

ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបុណ្យឯករាជ្យលើកទី៦២ នាថ្ងៃទី៩ ខេវិច្ឆិកា ឆ្នាំ ២០១៥។

ព្រះរាជាភិសេក បន្ទាប់ពីព្រះបិតាសម្ដេចព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆន្ទក្នុងសំឡេង ៩លើ៩ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តរាជ្យពីព្រះបិតា។ ព្រះរាជ ពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំងក្រុង ភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីគឺ៖ “ព្រះករុណា សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិសាសនា ខេតិយា ខេមរារុងរឿង ពុទ្ធំ ព្រាធិរា មហាក្សត្រ ខេមរាជនា សមូហភា កម្ពុជៈ ឯករាជ្យរដ្ឋ បូរណសន្តិ សុភមង្គុលា សេរីវិបុលៈ ខេមរា ស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី”។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបុណ្យឯករាជ្យលើកទី៦២ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៥។

អំពីការសិក្សា
១៩៥៩-១៩៦២ -សិក្សានៅសាលា បឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ។
១៩៦២-១៩៦៧ -សិក្សានៅសាលា បឋមសិក្សា និងមធ្យមសិក្សានៅវិទ្យា ល័យប្រាត(ឆេកូស្លូវ៉ាគី)។
១៩៦៧ -១៩៧១ -សិក្សាផ្នែកសិល្បៈ របាំ តូរ្យតន្ត្រី ល្ខោន នៅវិទ្យាស្ថាន អភិរក្ស ជាតិប្រាត
១៩៧០– មធ្យមសិក្សាបត្រ នៅប្រាត (និទ្ទេសល្អណាស់)
១៩៧១– ជយលាភីផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាត
១៩៧១-១៩៧៥ -សិក្សានៅសាកលវិទ្យាល័យបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រី ប្រាត
១៩៧៥ -បរិញ្ញាបត្រជាន់ខ្ពស់ នៃបណ្ឌិត សភាផ្នែកសិល្បៈតន្ត្រីប្រាត
១៩៧៥-ព្រះរាជនិពន្ធនិក្ខេបបទស្ដីពី ទស្សនៈនិងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា
១៩៧៥ -១៩៧៦ -ឧត្ដមសិក្សាខាងផ្នែក ភាពយន្តនៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ
១៩៧៦-១៩៧៩ -ជាប់ក្រោមការឃុំឃាំងរបស់ខ្មែរក្រហម ជាមួយព្រះរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្ដេច នរោត្តមនរិន្ទ្រពង្ស
១៩៧៩-១៩៨០ -ព្រះលេខាផ្ទាល់ព្រះ វររាជបិតាក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋ ប្រជាមានិតចិន
១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែក របាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈនៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស។
១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំ ខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈ នៃក្រុមរបាំបាលេ ” DEVA”
១៩៨៨-១៩៩៣-អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ដ”។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្តនូវខ្សែភាពយន្ដរបាំបាលេចំនួនពីរ រឿង៖ ១. “ សុបិន ” ២. “ធាតុទាំង៤” ។
១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា។
១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ
២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ នៃបណ្ដាប្រទេសនិយាយភាសាបារាំង
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ – ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរមងារជាស្ដេចក្រុមឃុន
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្ដម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤- ព្រះមហាក្សត្រប្រោសប្រទានដំឡើងព្រះគោរមងារជាសម្ដេចព្រះបរមនាថ
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤- ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

គ្រឿងឥស្សរិយយស
ឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍន៍
ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
មន្ត្រីធំនៃកងពលកិត្តិយស សាធារណរដ្ឋបារាំង
មេដាយប្រាក់នៃក្រុងប៉ារីស សាធារណ រដ្ឋបារាំង៕

king-855

215

cafda602-7fdb-4491-bf2d-f511b3f65f25

the-king-of-cambodia1-2013-09-11

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print