ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន បន្ទាប់ពីគេចខ្លួនបានមួយរយៈ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញជួញដូរថ្នាំញៀនម្នាក់ត្រូវបានកម្លាំងឣធិការដ្ឋាននគរបាលស្រុកឩដុង្គធ្វើការឃាត់ខ្លួនតាមឣំណាចដីកាតុលាការដើម្បីយកមកផ្តន្ទាទោសបន្ទាប់ពីជននេះត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងជួញដូរថ្នាំញៀនកាលពីឆ្នាំ២០១៥។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅភូមិឈូកសរ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ត្រី ពីង ពៅ ឣធិការរងនគរបាលស្រុកឩដុង្គបានឲ្យដឹងថា កម្លាំងអធិកាដ្ឋាននគរបាលស្រុកឧដុង្គបានចាប់មុខសញ្ញាតាមដីកាលេខ៤៥ដ.ប.ច.ខឈ្មោះពេញភារុន(ស្វិត)ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងពន្លី ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺរបស់ចៅក្រមម៉ែន វណ្ណៈ នៃសាលាដំបូងខេត្តចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សូមរំលឹកថាជនសង្ស័យបានធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១កញ្ញា២០១៥។ លោកឣធិការរងបន្តថា ក្រោយឃាត់ខ្លួនបានកម្លាំងរបស់លោកបាននាំជននេះមកប្រគល់ឲ្យស្ថាប័នតុលាការចាត់ការបន្តតាមនីតិវិធី៕

IMG-20160513-WA0045

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print