ខេត្តមណ្ឌលគិរី ៖កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្រ្គាបករណីប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ នាវេលាម៉ោង ១៤ និង២១នាទី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដាបានចុះបង្ក្រាបករណីចាត់ចែងឲ្យប្រេីប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមានចំនួន០២ទីតាំង ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាខេត្តមណ្ឌលគិរី។
ដោយមានការរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមាន
បទបញ្ជាព្រមទាំងមានការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរីក្នុងការបង្ការទប់ស្កាត់នូវរាល់បទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ២១នាទី លោកបានបញ្ជាកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំង គ្រឿងញៀនបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងលោកមេភូមិ ចុងផាង ដឹកនាំកិច្ចប្រតិបត្តិការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុក ផែនប្រឆាំង
គ្រឿងញៀន និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចជំនាញយើងបានចុះធ្វើកាបង្រ្កាបករណីចាត់ចែងឲ្យប្រេីប្រាស់ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះ តានកន្ធឿន នឹងចំណុចផ្ទះឈ្មោះ ស្រ៊ាង ស៉ីសិត ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
-កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី០០នាក់ មានឈ្មោះ ដូចខាងក្រោម៖
ទី១.ឈ្មោះ វឿន ស៊ាងហៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ទី២.ឈ្មោះ មាស ផាល ភេទប្រុស អាយុ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ទី៣.ឈ្មោះ សុខ កុសល់ ភេទប្រុស អាយុ ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ទី៤.ឈ្មោះ អែម ប្រុស ភេទប្រុស អាយុ២១ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ទី៥.ឈ្មោះ មីន ហ្វា ភេទប្រុស អាយុ ២៦ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
+ជនសង្ស័យខាងលេីបានធ្វេីតេស្តទឹកនោម ជាលទ្ធផលវិជ្ជមាន(+)ទាំង៥នាក់ ។
-កម្លាំងសមត្ថកិច្ចបានធ្វើ ការឆែកឆេរនិងចាប់យកសម្ភារៈ វត្ថុតាងរួមមានដូចខាងក្រោម ៖
១.ម៉ូតូ ០១គ្រឿង ម៉ាក WAVE ពណ៌ទឹកប៊ិច គ្មានស្លាកលេខ
២.ទូរស័ព្ទដៃចំនួន ០២គ្រឿង (ម៉ាក NOKIA ចុចពិល ពណ៌ខ្មៅ ១គ្រឿង និងម៉ាកVIVO ពណ៌ផ្ទៃមេឃ ១គ្រឿង)
៣.ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន
-បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖សហការី