រុស្ស៊ីយកហេតុផលជួសជុល ផ្តាច់ការផ្គត់ផ្គង់ហ្គាសទៅកាន់តំបន់អឺរ៉ុប ធ្វើឲ្យតម្លៃឡើងថ្លៃខ្ពស់

ចែករំលែក៖

ជាថ្មីម្តងទៀត រុស្ស៊ីបានធ្វើឱ្យតម្លៃថាមពលនៅក្នុងតំបន់អឺរ៉ុបឡើងថ្លៃបន្ថែម៩%ជាបន្តទៀត គ្រាន់តែការប្រកាសរបស់រុស្ស៊ីពីការផ្អាកផ្គត់ផ្គង់៣ថ្ងៃដើម្បីជួសជុលបំពង់បង្ហូរឧស្ម័ន Nord Stream 1៕

ក្រុមហ៊ុនហ្គាសជាតិរុស្ស៊ី Gazprom បានប្រកាសថា នឹងបិទបំពង់បង្ហូរឧស្ម័ន Nord Stream1 ដែលជាបំពង់បង្ហូរឧស្ម័នសំខាន់បំផុតរបស់រុស្ស៊ីចូលទៅកាន់តំបន់អឺរ៉ុប ក្នុងរយៈពេល៣ថ្ងៃចុងខែសីហាឆ្នាំ២០២២ ក្នុងពេលដែលសហគមន៍អឺរ៉ុបកំពុងតែស្វែងរកវិធីសាស្ត្រទប់ស្កាត់កង្វះថាមពលនៅរដូវរងាខាងមុខ។
តាមការប្រកាសនៅថ្ងៃទី ១៩ខែសីហា ក្រុមហ៊ុន Gazprom បានបញ្ជាក់ថា នឹងផ្អាកការផ្គត់ផ្គង់តាមបំពង់បង្ហូរឧស្ម័ន Nord Stream1 ក្នុងរយៈពេល៣ថ្ងៃ ដោយសារតែត្រូវជួសជុល។ បំពង់បង្ហូរឧស្ម័ន Nord Stream1បានឆ្លងកាត់បាតសមុទ្រ Baltic សម្រាប់បញ្ជូនថាមពលពីរុស្ស៊ី ទៅកាន់អាល្លឺម៉ង់ ហើយបំពង់បង្ហូរនេះត្រូវបានកាត់បន្ថយជាច្រើន ក្នុងរយៈពេលពីចុងខែកុម្ភៈ បន្ទាប់ពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ការប្រកាសជួសជុលនិងបិទភ្លាមៗនោះ អាចបង្កឱ្យមានភាពតានតឹង រវាងរុស្ស៊ីនឹងអឺរ៉ុបដែលកំពុងតែ ប្រឈមមុខតានតឹងកន្លងមក ។ អឺរ៉ុបអាស្រ័យទៅលើថាមពលរបស់រុស្ស៊ី បានចោទប្រកាន់ទៅលើទីក្រុងមូស្គូយកបញ្ហាខាងលើទៅធ្វើជានយោបាយ ។ រុស្ស៊ីបានច្រានចោលការចោទប្រកាន់ដោយបញ្ជាក់ថា ការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូជាមូលហេតុបណ្តាលឱ្យការនាំចេញថាមពលទៅកាន់អឺរ៉ុបថយចុះ។
សកម្មភាពរបស់ Gazprom នឹងបង្កឱ្យមានការអាក់ខានផ្គត់ផ្គង់ ថាមពលដល់អឺរ៉ុបរយៈពេលយូរពិសេសគឺប្រទេសអាល្លឺម៉ង់ ដែលអាស្រ័យភាគច្រើនទៅលើថាមពលនាំចូលពីរុស្ស៊ី៕ ដោយធីរីណា

...

រូប​ថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print