ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន១០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានស្រីម្នាក់ពាក់ព័ន្ធទៅនិងការបើក-លេងល្បែងស៊ីសង ខណៈគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង១១ និង៥នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យនគរដ្រេហ្គនដឹងថា ជនសង្ស័យទាំង១០នាក់ ត្រូវនាំខ្លួនទៅធ្វើការសាកសួរតាមនីតិវិធីនៅមូលដ្ឋានកងរាជអាវុធខណ្ឌសែនសុខ។ ដោយឡែកទូហ្គេមបាញ់ត្រីភ្លោះ១ទូ ដែលសមត្ថកិច្ចចាប់យកត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីធ្វើការវាយកម្ទេចចោលនៅពេលក្រោយ៕
ដោយ៖ តុង សីហា
...