គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបទូហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ ក្នុងនោះស្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន១០នាក់ត្រូវបានឃាត់ខ្លួន ក្នុងនោះមានស្រីម្នាក់ពាក់ព័ន្ធទៅនិងការបើក-លេងល្បែងស៊ីសង ខណៈគណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង កាលពីវេលាម៉ោង១១ និង៥នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យនគរដ្រេហ្គនដឹងថា ជនសង្ស័យទាំង១០នាក់ ត្រូវនាំខ្លួនទៅធ្វើការសាកសួរតាមនីតិវិធីនៅមូលដ្ឋានកងរាជអាវុធខណ្ឌសែនសុខ។ ដោយឡែកទូហ្គេមបាញ់ត្រីភ្លោះ១ទូ ដែលសមត្ថកិច្ចចាប់យកត្រូវបានយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីធ្វើការវាយកម្ទេចចោលនៅពេលក្រោយ៕

ff05319c-c7ae-4ebb-9ae3-f4f6eebb3c8f

a2962683-ac19-4527-981f-27aba9893ebb

2ebe120a-4e59-49b8-9db2-ba4d82451df6

a6f9ab04-bfe4-4303-a73b-6263f4f2bfb8

5d3b7b04-6c46-4e4b-b890-9c4f19f5cdd1

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print