រថយន្តឡង់គ្រីស័របើកបរសុខៗស្រាប់តែគាំងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តឡង់គ្រីស័រស៊េរីចាស់មួយគ្រឿង ហើយពេលកំពុងបើកសុខៗស្រាប់តែគាំងចង្កូតកាច់លែងកើតធ្វើឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ រីឯរថយន្តរងការខូចខាតបើកទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សាហេងលី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមអ្នកបើកបររថយន្តបានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់បើករថយន្តម៉ាកឡង់គ្រីស័រស៊េរីចាស់ ពណ៌ស ពាក់ស្លាកលេខ ឃ2218-ភព2 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ពីជើងទៅត្បូង ខណៈកំពុងបើកបរសុខៗស្រាប់តែមកដល់កន្លែងកើតហេតុក៏គាំងចង្កូតធ្វើឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងទៅមុខលែងរួច។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយរុញរថយន្តថយក្រោយវិញប្រមាណជាង៣០ម៉ែត្រមកអែបទុកនៅចិញ្ចើមផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print