Update៖ មន្រ្តីនគរបាលម្នាក់ឈរស្រែកឡូឡា នៅមុខផ្ទះអ្នកជិតខាង រួចដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាមន្រ្តីនគរបាលម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីឈរស្រែកឡូឡា នៅមុខផ្ទះអ្នកជិតខាង រួចដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ 37ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុមទី02 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពែញ មុខរបរ យោធា តួនាទី អង្គរក្ស ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជាមន្រ្តីនគរបាលដែលជាខ្មាន់កាំភ្លើងបានមករស់នៅក្បែរផ្ទះ របស់ពួកគាត់ទើបតែបានជាងមួយខែទេ ហើយតែងតែមករករឿងដល់ពួកគាត់ជាច្រើនដង ដោយខ្មាន់កាំភ្លើងរូបនោះ អាងខ្លួនជាសមត្ថកិច្ចមានកាំភ្លើងខ្លី២ដើម។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសរូបនោះបានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដពណ៌ស ពាក់ស្លាកលេខ នគរបាល2-7013 មកពីក្រៅ រួចក៏ឈប់រថយន្តនៅខាងមុខផ្ទះរបស់ខ្លួន ហើយទំនងជាស្រវឹងស្រាបុរសនោះបានចុះពីលើរថយន្តដកកាំភ្លើងខ្លី២ដើម ឈរស្រែកឡូឡានៅមុខផ្ទះអ្នកជិតខាង។ ដោយមានការភ័យខ្លាប្រជាពលរដ្ឋចបាននាំគ្នាចូលទៅក្នុងផ្ទះអស់ទៅ លុះមួយសន្ទុះក្រោយមក ស្រាប់តែបុរសជាមន្រ្តីនគរបាលរូបនោះបានបាញ់មេឃ២គ្រាប់រួចក៏ចូលទៅក្នុងផ្ទះបាត់ទៅ។ មួយសន្ទុះក្រោយមកប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប ចុះមកធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ។

វត្ថុតាងដកហូត៖​ រថយន្ត មួយគ្រឿង ម៉ាកCamry HYBRID ពណ៌ ស ពាក់ស្លាកលេខ ន.ប 2-7013។2/.សំបកចំនួន 01គ្រាប់។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលអាងខ្លួនជាសមត្ថកិច្ចរូបនោះយកទៅសាកសួរនៅប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់ព្រែកលៀបរួមទាំងរថយន្តមួយគ្រឿងផងដែរដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print