ល្អាងកួយ ស្ថិត​ក្នុងភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ល្អាងកួយ ស្ថិត​ក្នុងភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ យើងចេញពីភូមិឡើងទៅទីនេះ ដោយថ្មើរជើង ប្រមាណ៣០នាទី ហើយក៏បន្តដើរឡើងដោយសារទៅនោះមានផ្លូវស្រាប់ ដោយសារជាផ្លូវនាំចង្ហាន់ទៅប្រគេនលោកទីនោះ យើងបន្តដំណើរប្រមាណ១ម៉ោងកន្លះ បានទៅដល់វត្ត ដែលវត្តនេះមានតាំងពីយូរណាស់មកហើយ តាមលោកតាដែលបានបួសទីនោះ កាលពីមុនទីនេះជាតំបន់របស់ជនជាតិកួយ ដែលអាស្រ័យផលទីនេះ មានប្រមាណ១០គ្រួសារ តាំងពីមុនសម័យខ្មែរក្រហមទៅទៀត ពួកគេកាប់ចំការ រៀងៗខ្លួន តែឥលូវមានប្រជាជនជនជាតិកួយរស់នៅទីនោះទេ ពួកគេផ្លាស់ទៅលំនៅ ចុះទៅខាងក្រោម ជិតជើងភ្នំ ដែលងាយស្រួលជាងរស់នៅទីនេះ តាមលោកតានិយាយ។ ចំណែកវត្តនេះវិញក៏មានយូរណាស់មកហើយ ដោយលោកតាថាតាំងពីមុនសម័យសង្គមរាស្រ្តនិយមទៅទៀត តែឥលូវគេជួសជុលប្រើប្រាស់ឡើងវិញ។

ក្រៅពីកាន់សីល នៅទីនោះលោកតា លោកយាយ ក៏ដាំបន្លែ និងផ្លែឈើដែលអាចផ្គត់ផ្គង់ពួកគេបាន។ បន្ទាប់មក​ យេីងអាចបន្តដំណេីរប្រមាណ៥០០ម៉ែត្រមានប្រភពទឹក ចេញពីភ្នំ ហូរមិនឈប់ ដែលអាចយកប្រើប្រាស់ពេញមួយឆ្នាំ។

...

ទេសភាពនៅទីនោះ​ ពិតជាស្រស់ស្អាត អ្នកអាចមើលឃើញភ្នំសងខាង ជាមួយថ្មលយទៅមុខនៅ ខាងមុខព្រះវិហារ អាចទស្សនាថ្ងៃរះបាន ពេលមកដល់ទីនេះ យើងអាចបន្តដំណើរទៅមុខទៀត ឆ្ពោះទៅពើងព្រះពុទ្ធ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print