ប្រមុខដឹកនាំ អង់គ្លេស បារាំង អាល្លឺម៉ង់ បានជួបពិភាក្សាគ្នាស្តីពីកម្មវិធីបរមាណូអុីរ៉ង់

ចែករំលែក៖

សេតវិមានអាមេរិក នៅថ្ងៃទី២១ខែសីហា ប្រមុខដឹកនាំ អាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ បានជួបពិភាក្សាគ្នាដើម្បី សង្គ្រោះកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា កិច្ចពិភាក្សារវាងប្រធានាធិបតី បៃឌិន ជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស ប៊ូរីស ចនសុន ប្រធានាធិបតីបារាំងលោកម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្រោយពេលមានក្តីបារម្ភកាន់តែខ្លាំងឡើងពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៉ីរ៉ង់ នឹងអ៉ីស្រាអែល។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃ២១ខែសីហា សេតវិមានបានគូសបញ្ជាក់ទៀតថា មេដឹកនាំនៃប្រទេសទាំង៤បានពិភាក្សាគ្នាពីកិច្ចចរចារ​ដែលកំពុងប្រព្រឹត្តទៅពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ អ៉ីរ៉ង់ និងភាពចាំបាច់នៃការពង្រឹងការគាំទ្រដល់បណ្ដាប្រទេសជាដៃគូនៅក្នុងតំបន់មជ្ឈិមបូព៌ា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងកំញើញ និងទប់ស្កាត់សកម្មភាពបង្កអស្ថិរភាពរបស់អ៉ីរ៉ង់នៅក្នុងតំបន់។
សេតវិមានមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមលើសពីនេះ នោះទេជុំវិញកិច្ចពិភាក្សាលើកិច្ចការតំបន់មជ្ឈិមបូព៌ា រវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នោះឡើយ។ ប៉ុន្តែមានការព្រួយបារម្ភថា បរាជ័យក្នុងការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ អាចនឹងបង្កើនហានិភ័យនៃការផ្ទុះសង្រ្គាមនៅក្នុងតំបន់ នៅក្នុងបរិបទដែលអ៉ីស្រាអែលបានព្រមានថាអាចនឹងធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់ ប្រសិនបើមធ្យោបាយការទូតមិនអាច រារាំងអ៉ីរ៉ង់ ពីការអភិវឌ្ឍ ឬផលិត អាវុធនុយក្លេអ៊ែរបានទេនោះ៕ ដោយធីរីណា

...

រូប​ថត​ :AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print