អគ្គមេបញ្ជាការចេញសេចក្តីសម្រេច និងស្នើសុំទៅក្រសួងការពារជាតិលុបឈ្មោះនាយទាហានពីររូបចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេចលុបឈ្មោះអនុសេនីយ៍ឯក ហ៊ត ប៉ូ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ និងបានធ្វើលិខិតមួយច្បាប់ទៀតគោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។

ការចេញសេចក្តីសម្រេច និងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខ័ណ្ឌយោធិនពីររូបនេះ បន្ទាប់ពីមានសំណើរបស់បញ្ជាការដ្ឋានអង្គរក្ស គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចំណារឯកភាពរបស់សម្ដេចតេជោ ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឱ្យបំពេញបែបបទបណ្តេញចេញជាបន្ទាន់ដោយសារពួកគេធ្វើឱ្យប៉ះពាល់ដល់វិន័យនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទធ្ងន់ធ្ងរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print