ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើស្ពាននាគ ចូល កោះពេជ្រ ក្រុម78 ភូមិ14 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការម រាជធានីភ្នំពេញ។

ជនសង្ស័យទី១ មានឈ្មោះ សៅ យានវិចិត្រ ភេទ ប្រុស អាយុ 26 ឆ្នាំ ខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ជនសង្ស័យទី២ឈ្មោះ ខុន ឆែយ៉ា ភេទ ប្រុស អាយុ 18 ឆ្នាំ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ រទេះភ្លើង សង្កាត់បឹងកក់2 ខណ្ឌទួលគោក ។

វត្ថុតាងចាប់យក ៖ ម៉្យ៉ៅក្រាមសថ្លា1 កញ្ចប់ធំ ,ទូរស័ព្ទ2 គ្រឿង និងម៉ូតុូ១គ្រឿងម៉ាកហុងដាBEAT ពណ៌ខ្មៅ គ្មានស្លាកលេខ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់កំពុងល្បាតក្នុងមូលដ្ឋាន ក៏មកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យនិងរកឃើញមានថ្នាំញៀន១កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលដើម្បីសួរនាំចាត់ការតាមនីតិវិធី៕

0b7f45c8-81df-49b0-856c-9ecd41f764c5

9b869315-5b37-4f36-845e-cc008fad16e6

d8921170-e3f3-4fca-a638-d9c897598746

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print