ក្រសួងទេសចរណ៍ : ចុងសប្ដាហ៍ទី៣នៃខែសីហា ទទួលបានភ្ញៀវទេសចរជាង២២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ដោយនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តសៀមរាប ៣៣,៩៦៨នាក់

* ខេត្តព្រះសីហនុ ៣១,៨១៥នាក់

* ខេត្តកំពត ២៨,០៤០នាក់

* ខេត្តបាត់ដំបង ២០,៧៩០នាក់

* រាជធានីភ្នំពេញ ១៩,៧៩៩នាក់

* ខេត្តកណ្តាល ១៣,៩៧៥នាក់

* ខេត្តកែប ១១,៥៥៩នាក់

* ខេត្តពោធិ៍សាត់ ១០,៣៦៤នាក់

ក្រសួងទេសចរណ៍បានបន្តថា, តួលេខខាងលើមានការថមថយ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។ មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

បច្ចុប្បន្ន ក្រសួងទេសចរណ៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៉ីនធើណែត១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print