រដ្ឋាភិបាល​ចិន​ ចាប់ផ្តើម​ដឹក​រថភ្លើង​ល្បឿន​លឿន​ដើរ​ដោយ​អគ្គិសនី​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​

ចែករំលែក៖

អន្តរជាតិ​៖ រថភ្លើង​ដឹក​អ្នកដំណើរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ល្បឿន​លឿន​និង​រថភ្លើង​ត្រួតពិនិត្យ ដែល​កែ​រួច​សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ហ្សា​ការតា​-​បាន​ឌុ​ង (Jakarta-Bandung) ក្នុងប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បាន​ចាកចេញ​ពី​កំពង់ផែ​ឈី​ងតាវ (Qingdao) ក្នុង​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន។

​យោង​តាម​ក្រុមហ៊ុន រថភ្លើង​ដំបូង​នឹង​មក​ដល់​ទីក្រុង​ហ្សា​ការតា​នៅ​ចុងខែ​សីហា ហើយ​រថភ្លើង​សេសសល់​នឹង​មកដល់​ទាំងស្រុង​នៅ​ដើមឆ្នាំ ២០២៣​។​ ហើយ​រថភ្លើង​ត្រូវបាន​រចនា​ឡើង​ ​និង​ផលិត​ដោយ​ក្រុមហ៊ុន CRRC Qingdao Sifang Co. , Ltd សម្រាប់​គម្រោងការ​ដ៏​គួរឱ្យ​កត់សម្គាល់​នេះ​នៅ​ក្រោម​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​។​

​សូមជម្រាបថា​ ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា​ ​ទំនើប​របស់​រថភ្លើង​លឿន Fuxing រថភ្លើង​មួយនេះ​មាន​ល្បឿន​ប្រតិបត្តិការ​អតិបរមា ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ត្រូវបាន​រចនា​ឡើង និង​ផលិត​តាម​ស្តង់ដារ​របស់​ចិន និង​សម្រប​តាម​បរិយាកាស​ប្រតិបត្តិការ​ក្នុង​ស្រុក​និង​លក្ខខណ្ឌ​ខ្សែ​រថភ្លើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក៏ដូចជា​វប្បធម៌​ក្នុងស្រុក​។​

ដោយឡែក​​ជាមួយនឹង​ប្រវែង​សរុប ១៤២ គីឡូម៉ែត្រ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ហ្សា​ការតា​-​បាន​ឌុ​ង​ ​ត​ភ្ជាប់​រដ្ឋធា​នីហ្សាការ​តា​រដ្ឋធានី​របស់​ឥណ្ឌូ​នេ​ស៊ី​និង​ទីក្រុង​បាន​ឌុ​ង​ដែល​ជា​ទីក្រុង​ទេសចរណ៍​និង​វប្បធម៌​ដ៏​ល្បី​​ល្បាញ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​៕ដោយ​៖សហការី

...

រូបភាព​៖Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print