ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្រេចផ្តល់ថវិកាចំនួន ៣២,០០០ដុល្លារអាមេរិកសម្រាប់ជីកស្រះចំនួន៤ ដែលមានបណ្តោយ ៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មានចំនួន ៦៧៨គ្រួសារ ស្មើនិងមនុស្ស ៣,១៥៣នាក់នៅខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ស្រះទឹកទាំង៤ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅ៖
១-ឃុំតាប៉ុន ស្រុកសង្កែ ចំនួន ១ស្រះ សម្រាប់ប្រជាពលរដ្ឋ ១៤២គ្រួសារ ស្មើមនុស្ស ៦១៥នាក់។
២-ឃុំពាមឯក ស្រុកឯកភ្នំ ចំនួន ១ស្រះ សម្រាប់ប្រជាពលរដ្ឋ ៣៧៥គ្រួសារ ស្មើមនុស្ស ១,៨៧២នាក់។
៣-ឃុំព្រៃខ្ពស់ ស្រុកបវេល ចំនួន ១ស្រះ សម្រាប់ប្រជាពលរដ្ឋ ៩៨គ្រួសារ ស្មើមនុស្ស ៣៩៣នាក់។ និង
៤-ឃុំឃ្លាំងមាស ស្រុកបវេល ចំនួន ១ស្រះ សម្រាប់ប្រជាពលរដ្ឋ ៦៣គ្រួសារ ស្មើមនុស្ស ២៧៣នាក់។
ស្រះចំនួន២ នៅឃុំតាប៉ុន និងឃុំឃ្លាំងមាស ជីកបាន ៧០ភាគរយរួចហើយ ហើយអាចនិងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់បានឆាប់ៗនេះ។
គួររំលឹកថា ក្នុងរយៈពេលមានត្រូវការទឹកនៅខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៥-២០១៦ នេះ ប្រជាពលរដ្ឋនៅស្រុកបវេល និងស្រុកសង្កែ ខេត្តបាត់ដំបង បានទទួលស្នប់ប្រភេទអាហ្រ្វីដេហ្វ ចំនួន ៩៥ និងស្រះទឹកចំនួន ៣ រួចមកហើយ៕
ដោយ៖ សីលា