អភិបាល គណៈអភិបាលខណ្ឌ៧ មករា ដឹកនាំក្រុមការងារចុះពិនិត្យគម្រោងអភិវឌ្ឍន៍ឆ្នាំ២០១៥ និងចាប់បន្តអនុវត្ត ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ.កាលពីរសៀលថ្ងៃទី១៣ ឧសភា ២០១៦ លោក លីម សុភា អភិបាល នៃគណៈអភិ បាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ រប ស់សាលាខណ្ឌដែលបានលើកទិសដៅសម្រាប់ឆ្នាំ២០១៥ កន្លងមក ដែលនៅសេសសល់តិច តួច និងត្រូវបង្ហើយក្នុងខែសីហា ខាងមុខនេះ ។ លោកលីម សុភា អភិបាលខណ្ឌ៧មករា បាន ថ្លែងឲ្យដឹងថា ឆ្នាំ២០១៥ សាលាខណ្ឌខណ្ឌ៧មករា ទទួលគម្រោងជួសជុល ស្ថាបនាពីសាលា រាជធានីភ្នំពេញ មានដូចជា១.គម្រោងជួសជុលផ្ទៃផតស្រុត ដោយចាក់អ៊ុតកៅស៊ូបេតុងបេទីមី ណឺ(AC)លើកំណាត់ផ្លូវចំនួន៣ខ្សែ គឺផ្លូវលេខ ១១៥,២១១ នឹងផ្លូវលេខ១៤១ ដែលមានប្រវែង ដែលមានប្រវែង ៤.៩៣៣ម៉ែត្រ ។ ២.គម្រោងជួសជុលដាក់ប្រពន្ធ័លូថ្មីចំនួន២ខ្សែ មានប្រវែង ១.៥២០ម៉ែត្រគឺ លូមុខកាត់០,៦ម៉ែត្រផ្លូវលេខ ១៦១,២១១,១៦៩,១៦៤ ។ លូមុខកាត់០,៨ម៉ែត្រ ផ្លូវលេខ ១៨២,២១៥,១២៥ ។ ៣.គម្រោងស្តារប្រព័ន្ធលូ មានប្រវែងចំនួន ៦.៤៥៨ម៉ែត្រ និងជួ សជុលអណ្តូងលូចំនួន៨០ដូចជាស្តារប្រព័ន្ធលូមុខកាត់០.៨ម៉ែត្រ ផ្លូវលេខ ១៦៩ ប្រវែង៨២៥ ម៉ែត្រ ។ ស្តារប្រព័ន្ធលូមុខកាត់ ០.៦ម៉ែត្រ ផ្លូវលេខ ១០៥,១១៨,១៤៣ ប្រវែង ៥.៦៣៣ម៉ែត្រ ។ .ជួសជុលអណ្តូងលូចំនួន ៨០អណ្តូង នៅផ្លូវលេខ ១០៥,១១៣,១២៥,១៤៣,១៦៩ ។ ៤.គម្រោ ងជួសជុលថែទាំលើកំណាត់ផ្លូវលេខ១០៩,១៣៩,១៤៣ ផ្ទៃក្រឡាសរុប ៤៩១ម៉ែត្រការ៉េ ។ ៥.
គម្រោងដាក់ភ្លើងបំភ្លឺផ្លូវសាលាខណ្ឌ(ផ្លូវលេខ៣៣៦និង ផ្លូវលេខតាមឌឿងហែមភូមិ ១-៥ក្នុង ក្នុងសង្កាត់ទាំង៧)ចំនួន៩១អំពូល ។ ៦.គម្រោងជួសជុលជណ្ដើររួមក្នុងសង្កាត់អូរឫស្សីទី២ មួ យកន្លង។ គម្រោងឆ្នាំ២០១៥ ទាំងអស់ខាងលើនេះដែលសាលាខណ្ឌ៧មករា ខិតខំប្រឹងប្រែង និងយកចិត្តទុកអនុវត្តន៍បានជោគជ័យស្ទើទាំងស្រុង នៅសេសសល់់តិចតួច និងត្រូវបង្ហើយ ឲ្យចប់ក្នុងខែសីហា ខាងមុខនេះ ។
.លោកលីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បន្តថាទៀតថា គម្រោងសម្រាប់ឆ្នាំ ២០១៦ ត្រូវបានដាក់ចេញជារូបរាងហើយ ដូចមាន ១.ជួសជុលអ៊ុតកៅស៊ូ(AC)លើកំណាត់ ផ្លូវលេខ១១៨ និងផ្លូវលេខ ១២៥ ដែលមានផ្ទៃក្រឡាសរុប ៦.៧០៣ម៉ែត្រការ៉េ ។ ២.ជួសជុល ក្រលុកកំណាត់ផ្លូវលេខ១៨២,២១៣,១៥៦,១៥០,១៣៤,១២៨,២០៨,៩៣,២១៧,១៦៩និងផ្លូវភូមិ១២.ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ មានផ្ទៃក្រឡាសរុប២.០៩៥ម៉ែត្រការ៉េ ។ ៣.ជួសជុលដា ក់ប្រព័ន្ធលូទំហំ០.៨ម៉ែត្រ លើកំណាត់ផ្លូវលេខ ២១៣ និងផ្លូវលេខ ២០៦ ប្រវែងសរុប៥៤៧ម៉ែ ត្រ ។ ៤. ជួសជុលអណ្តូងលូលើកំណាត់ផ្លូវចំនួន ៦ខ្សែមាន ១៨០អណ្តូង ។ ៥. ស្តារលូចំនួន ៤ខ្សែ មានប្រវែង៦.៩៣០ម៉ែត្រមុខកាត់០.៦ម៉ែត្រ ។ ៦.គម្រោងដាក់ភ្លើងបំភ្លឺផ្លូវតាមឌឿងហែម ក្នុងសង្កាត់ទាំង៨ ចំនួន១២៣ អំពូល ។ ៧. គម្រោងជួសជុលជណ្ដើរចំនួន ២កន្លែងក្នុងសង្កាត់ មិត្តភាព និងសង្កាត់មនោរម្យ ។ និងមានគំរោងរបស់ក្រុមការងារសាលាខណ្ឌ៧មករា មួយចំនួ នទៀត ដែលប្រឈម និងការដោះស្រាយជាមួយប្រជាពលរដ្នក្នុងមូលដ្ឋាន គឺបញ្ហាជីវភាពរស់ នៅប្រចាំថ្ងៃ តាមរយៈកាកបាទក្រហមកម្ពុជា ដែលមិនអាចទៅឆ្ងាយពីមហាជន ៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print