មេធាវីព្រហ្មទណ្ឌនៅចក្រភពអង់គ្លេស នឹងធ្វើកូដកម្មដោយគ្មានកំណត់

ចែករំលែក៖

នៅថ្ងៃទី២២ខែសីហា គណៈមេធាវីព្រហ្មទណ្ឌ (CBA) នៃចក្រភពអង់គ្លេស បាននិយាយថា មេធាវីព្រហ្មទណ្ឌបានយល់ព្រម ធ្វើកូដកម្មដោយគ្មានកំណត់ចាប់ពីថ្ងៃទី ៥ ខែកញ្ញា ហើយបានព្រមាន ពីការរំខានដល់វិជ្ជាជីវៈច្បាប់។ករណីនេះនឹងបន្ត ដោយសារការខ្វែងគំនិតគ្នាលើការទូទាត់ថវិការបស់រដ្ឋាភិបាល។

បណ្តាមេធាវីមកពីចក្រភពអង់គ្លេស និង វ៉ែល បានតស៊ូជាច្រើនខែកន្លងមក បានបដិសេធទទួលរឿងក្តីថ្មី ។ តាមការលើកឡើងរបស់(CBA) បានបញ្ជាក់ថា មានមេធាវីរហូតដល់ទៅ ៨០% បានគាំទ្រ ការតស៊ូបែបនេះ។ ការធ្វើកូដកម្មនាពេលនេះ ជាសកម្មភាពថ្មីនៅក្នុង ការធ្វើកូដកម្មជាច្រើនកន្លងមកដូចជា កម្មករផ្លូវដែក អាកាសចរណ៍ រហូតដល់ទៅ កម្មករកំពង់ផែ។
ក្នុងពេលនេះដែរ ការធ្វើកូដកម្មរយៈពេល ៨ ថ្ងៃរបស់ក្រុមកម្មករនៅកំពង់ផែ Felixstowe នៃភាគខាងកើតប្រទេសអង់គ្លេសកំពុងគំរាមកំហែង ដល់ការផ្គត់ផ្គង់ទំនិញនៅក្នុងប្រទេសនេះក៏ដូចជានៅជុំវិញពិភពលោក។

កំពង់ផែ Felixstowe ជាទីកន្លែងផ្គត់ផ្គង់ ទំនិញតាមកុងតឺន័រដល់ទៅ ១/៣ ក្នុងប្រទេសអង់គ្លេស និង ជាកំពង់ផែ ពាណិជ្ជកម្មដ៏ធំនៅទ្វីបអាស៊ី។ កំពង់ផែ Felixstowe មានសារៈសំខាន់យ៉ាងខ្លាំង មិនចាញ់កំពង់ផែនៅអាមេរិកនោះទេ។
នៅថ្ងៃទី ២១ ខែសីហា មានកម្មករកំពង់ផែ Felixstowe ប្រមាណ ជិត២០០០នាក់ ក្នុងនោះមានអ្នកបញ្ជា រថយន្តស្ទូច  អ្នកបញ្ជាគ្រឿងម៉ាស៊ីន បាននាំគ្នាធ្វើកូដកម្ម រយៈពេល ៨ថ្ងៃ ដើម្បីទាមទារ ដំឡើងប្រាក់ខែ ។
កំពង់ផែ Felixstowe បានដោះស្រាយកុងតឺន័រ រហូតដល់ ៤ លានកុងតឺន័រ ជារៀងរាល់ឆ្នាំ និងមាននាវា ដឹកកុងតឺន័រប្រមាណជាង ២០០០ គ្រឿងចូលមកកាន់កំពង់ផែនេះ ។
កាលពីថ្ងៃទី ១៩ខែសីហា ស្ថាប័នដែលគ្រប់គ្រងកំពង់ផែ Felixstoweបានឱ្យដឹងថា បានលើកឡើងពីគម្រោងដំឡើងប្រាក់ខែ ៧% មិនបូកបញ្ជូល ប្រាក់បន្ថែម ៥០០ផោន ដល់បុគ្គលិកកម្មករនៅក្នុងកំពង់ផែ ៕ ដោយ ធីរីណា

...

រូប​ថត​ :​TTXVN-VNA/REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print