លោកឧត្តមសេនីយ៍ លន់ សុផាត ចុះសួរសុខទុក្ខពិនិត្យនិងជួយសាងសង់លំនៅឋានរបស់មន្រ្តីនគរបាលវរការពារព្រំដែន២រូប និងពលរដ្ឋចំនួន៦រូប

ចែករំលែក៖

ខេត្តក្រចេះ​ ៈស្នងការនគរបាលខេត្តក្រចេះលោកឧត្តមសេនីយ៍ លន់ សុផាត នៅថ្ងៃទី១៣ ឧសភា បានដឹកនាំមន្រ្តីនគរបាលចំណុះឲ្យស្នងការដ្ឋាន និងនគរបាលវរការពារព្រំដែន ចុះសួរសុខទុក្ខពិនិត្យនិងជួយសាងសង់លំនៅឋានរបស់មន្រ្តីនគរបាលវរការពារព្រំដែន២រូប និងពលរដ្ឋចំនួន៦រូប ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែននិងបានរងនូវការខូចខាតលំនៅឋានដោយសារឧប្បត្តិហេតុគ្រោះធម្មជាតិខ្យល់កន្រ្តាក់ និងក៏បាននាំ យកថវិការឧបត្ថម្ភដែលជាអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរទៅប្រគល់ជូនផងដែរ។ ថវិការរបស់ឯក ឧត្តមនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលត្រូវបាននាំយកទៅប្រគល់ជូនពីសំណាក់លោកឧត្តមសេនីយ៍លន់ សុផាត នាព្រឹកនោះ បានផ្តល់ឲ្យ មន្រ្តីនគរបាលវរការពារព្រំដែនមួយរូបដែលរងការបាក់រលំផ្ទះខូចខាតទាំងស្រុង ចំនួន ៤លានរៀល និងមន្រ្តីនគរបាលមួយរូបទៀត បានរងនូវការខូចខាតប៉ើងដំបូលផ្ទះ ចំនួន ៥០ម៉ឺនរៀល ក្នុងនោះក៏នៅមានពលរដ្ឋចំនួន ៦គ្រួសារដែលរងនូវការ ខូចខាតប៉ើងដំបូលផ្ទះដូចគ្នា ក្នុងមួយគ្រួសារចំនួន៥០ម៉ឺនរៀល។ ក្រៅពីការឧបត្ថមថវិការសម្រាប់ទិញសម្ភារៈជួលជុល និងដំបូលសង្កសី លោកឧត្តមសេនីយ៍លន់ សុផាត ក៏បានចាត់ឲ្យនគរ បាលអន្តរាគម និងនគរបាលវរការពារព្រំដែន ទទួលផ្តល់កម្លាំង ពលកម្មជួសជុល៕​

image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print