ខេត្តបាត់ដំបង ៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិរសៀល៤ថ្ងៃទី២៣ ខែសីហានព លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគារ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០២ក្រុម ដែលបង្កភាពអនាធិតេយ្យនៅក្នុងសាលាអនុវិទ្យាល័យតាណាក ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ។
លោកអធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍អោយដឹងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីថា ក្រុមទី១ មានចំនួន
០៤នាក់ និងក្រុមទី២ មានចំនួន ០៤នាក់ដូចគ្នា ។ ក្មេងទំនើងទាំង២ក្រុមខាងលើបានធ្វើសកម្មភាពអុកឡុកដេញវាយគ្នាទៅវិញទៅមក បង្កភាពចលាចលក្នុងសាលាអនុវិទ្យាល័យតាណាក ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងទាំង៨នាក់ខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកធ្វើកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត ៕ដោយ៖សហការី