ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃអង្គារទី២៣ខែសីហា ឆ្នាំ២០២៣នេះថានេះថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែសីហានេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៦នាក់(ស្រី១នាក់) របួសធ្ងន់ ១៣នាក់(ស្រី៨នាក់) របួសស្រាល ១៧នាក់(ស្រី១៥នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៣៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីការពារជីវិតរបស់លោកអ្នក នឹងក្រុមគ្រួសារអ្នក៕ដោយ៖ស តារា