រថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនបម្រុងឆ្លងភ្លើងស្តុបមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឱ្យក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែសីហាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េតកែងនឹងផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀតបានបើកម៉ូតូសណ្តោងរ៉ឺម៉ក ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីលិចទៅកើតបានបត់ឆ្វេងបម្រុងចូលទៅផ្សារដើមគដល់ពាក់កណ្តាលផ្លូវស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2998 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបើកបត់ឆ្វេងបម្រុងឆ្លងភ្លើងស្តុបក៏ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹងបណ្តាលឱ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីខាងរថយន្តខុសដោយបើកឆ្លងបំពានភ្លើងស្តុបក៏សុំសងជាសំណង២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តងទៅ៕

     

ដោយ៖ជ្រោយពេជ្

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print