សមាគមបាល់ទាត់អង់គ្លេស (FA) បានប្រកាសកាលពីថ្ងៃអង្គារ ទី២២ សីហាថា អ្នកចាត់ការក្រុមតោខៀវ Chelsea លោកThomas Tuchel ត្រូវបានចោទប្រកាន់ពីបទ “ប្រព្រឹត្តមិនសមរម្យ” បន្ទាប់ពីមានការអត្ថាធិប្បាយរបស់គាត់លើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលោក Anthony Taylor ក្នុងការប្រកួតនៅក្របខ័ណ្ឌ Premier League ដែលមិនសប្បាយចិត្តជាមួយនឹងក្រុម Tottenham Hotspur ។
លោក Tuchel បានចោទប្រកាន់អាជ្ញាកណ្តាលលោក Taylor និងជំនួយការអាជ្ញាកណ្តាលលោក Mike Dean ថា បានធ្វើការសម្រេចចិត្តខុស ដែលនៅទីបំផុតបានជួយឲ្យក្រុម Spurs ស្មើជាមួយ Chelsea នៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងម្នាក់១ពិន្ទុ ខណៈដែលកំហឹងបានឆាបឆេះ ហើយទាំងគាត់ និងលោក Antonio Conte បានទទួលកាតក្រហម។
អាជ្ញាកណ្តាលលោក Mike Dean បានសារភាពកាលពីសប្តាហ៍មុនថា គាត់មានកំហុសក្នុងការមិនសួរលោក Taylor មើលពីឧប្បត្តិហេតុដែលកីឡាករ Cristian Romero របស់ក្រុម Spurs បានទាញសក់របស់ខ្សែការពារ Chelsea កីឡាករ Marc Cucurella ដែលជាការសម្រេចចិត្តដែលធ្វើឱ្យលោក Tuchel មានការខឹងសម្បារ។
FA បានបន្តថា “ត្រូវបានចោទប្រកាន់ថា ការអត្ថាធិប្បាយរបស់អ្នកចាត់ការទូទៅនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់គឺជាអាកប្បកិរិយាមិនសមរម្យ ពួកគេបង្ហាញពីភាពលម្អៀង និងចោទសួរពីភាពត្រឹមត្រូវរបស់អាជ្ញាកណ្តាលនៃការប្រកួតឬធ្វើឱ្យការប្រកួតមានភាពមិនសមរម្យ”។
FA បានបន្ថែមថា លោក Tuchel មានពេលរហូតដល់ថ្ងៃព្រហស្បតិ៍ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។ លោក Tuchel បានទទួលការពិន័យព្យួរលើបណ្តាញទំនាក់ទំនង និងពិន័យជាប្រាក់ចំនួន៣៥,០០០ផោន ឬ៤១,១៣២ដុល្លារអាមេរិក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាមួយគ្រូបង្វឹករបស់ក្រុម Spurs លោក Antonio Conte ៕ (រូបភាព ៖ Rueters/CNA)