លោក​ឧត្តមសេនីយ៍ឯក​ យិន​ ច័ន្ទ​ធួន​ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបេីកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែងបណ្តោយ១៦៦ម៉ែត្រ​ គុណ២.៥០ម៉ែត្រ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ឯក​ យិន​ ច័ន្ទ​ធួន​ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន​និងលោក​ លីវ​ វណ្ណថេង​ ​ចៅសង្កាត់ព្រែកថ្មីព្រមទាំងក្រុមការងារចុះជួយភូមិចំពុះក្អែក​ តំណាងដ៏ខ្ពង់ខ្ពស់លោក​នាយឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​ ប្រធានក្រុមការងារ នៅព្រឹក​ថ្ងៃពុធ១២រោចខែស្រាពណ៏ឆ្នាំខាលចត្វាសក័ព.ស.២៥៦៦ត្រូវនិងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២២​នេះ បានអញ្ជើញមកសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបេីកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែងបណ្តោយ១៦៦ម៉ែត្រ​ គុណ២.៥០ម៉ែត្រ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​។

ឆ្លេីយតបទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុមទី៤ភូមិចំពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញបានស្នេីសុំទៅសម្តេចទាំងទ្វេរតាមរយៈ​ លោកនាយឧត្តមសេនីយ៍​​ហ៊ុយ​ ពិសិដ្ឋ​ ប្រធានក្រុមការងារ។

ក្នុងនោះដែរ​ លោក​ឧត្តមសេនីយ៍ឯក​ យិន​ ច័ន្ទ​ធួន​ និងក្រុមការងារ​ ព្រមទាំងលោក​ លីវ​ វណ្ណថេង​ បាននាំយកអំណោយរបស់សម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ តាមរយៈ​លោកប្រធានក្រុមការងារ​ ជួយឧបត្ថម្ភ​៖​ ទី១-លោកយាយរឿង​ សុវណ្ណ​ (បរិច្ចាកដីនិងវ៉ៃរបងផ្ទះចោលដេីម្បីធ្វេីផ្លូវ)​អង្ករចំនួន១០០គីឡូក្រាម​ ,ទឹកសុទ្ធ៥កេស​ ,សារ៉ុង២,​ ថវិកា​ ៥០.០០០០រៀល(ហាសិបមុឺនរៀល)។ ទី២-ចូលបុណ្យសព​លោកយាយ​ ម៉ម​ សក់​ រួមមាន​៖​ ទឹកសុទ្ធ​ ៥កេស​ ,ថវិកា​ ៤០.០០០០រៀល។ ទី៣-ឧបត្ថម្ភប្រជាការពារចំនួន៣០នាក់ម្នាក់ៗ​ ថវិកា​ ២០០០០រៀល​ ចំនួន​៣០នាក់​ ស្មើ​៦០.០០០០រៀល,​ ទី៤-ឧបត្ថម្ភក្រុមជាងចំនួន៦នាក់ក្នុងម្នាក់ៗ​ សារ៉ុង១​ ,ទឹកសុទ្ធ៥កេស​ ,គោជល់២កេស​ និងថវិកា​ ៣០០០០រៀល​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print