ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែននិងលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីព្រមទាំងក្រុមការងារចុះជួយភូមិចំពុះក្អែក តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារ នៅព្រឹកថ្ងៃពុធ១២រោចខែស្រាពណ៏ឆ្នាំខាលចត្វាសក័ព.ស.២៥៦៦ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញមកសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបេីកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែប្រវែងបណ្តោយ១៦៦ម៉ែត្រ គុណ២.៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ឆ្លេីយតបទៅតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្រុមទី៤ភូមិចំពុះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្នេីសុំទៅសម្តេចទាំងទ្វេរតាមរយៈ លោកនាយឧត្តមសេនីយ៍ហ៊ុយ ពិសិដ្ឋ ប្រធានក្រុមការងារ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងក្រុមការងារ ព្រមទាំងលោក លីវ វណ្ណថេង បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកប្រធានក្រុមការងារ ជួយឧបត្ថម្ភ៖ ទី១-លោកយាយរឿង សុវណ្ណ (បរិច្ចាកដីនិងវ៉ៃរបងផ្ទះចោលដេីម្បីធ្វេីផ្លូវ)អង្ករចំនួន១០០គីឡូក្រាម ,ទឹកសុទ្ធ៥កេស ,សារ៉ុង២, ថវិកា ៥០.០០០០រៀល(ហាសិបមុឺនរៀល)។ ទី២-ចូលបុណ្យសពលោកយាយ ម៉ម សក់ រួមមាន៖ ទឹកសុទ្ធ ៥កេស ,ថវិកា ៤០.០០០០រៀល។ ទី៣-ឧបត្ថម្ភប្រជាការពារចំនួន៣០នាក់ម្នាក់ៗ ថវិកា ២០០០០រៀល ចំនួន៣០នាក់ ស្មើ៦០.០០០០រៀល, ទី៤-ឧបត្ថម្ភក្រុមជាងចំនួន៦នាក់ក្នុងម្នាក់ៗ សារ៉ុង១ ,ទឹកសុទ្ធ៥កេស ,គោជល់២កេស និងថវិកា ៣០០០០រៀល៕
ដោយ៖សហការី