ប្រធានាធិបតីអាមេរិក បញ្ជាឱ្យវាយប្រហារតាមដែនអាកាសទៅលើទីតាំងក្នុងប្រទេសស៊ីរី

ចែករំលែក៖

កម្លាំងទាហានអាមេរិកនៅថ្ងៃទី ២៣ ខែសីហា បានប្រកាសថា បានវាយប្រហារទៅលើទីតាំងនានា ដែលមានកម្លាំងទាហាន បដិវត្តន៍អ៊ិស្លាម អុីរ៉ង់ (IRGC) ស្ថិតនៅក្នុងខេត្ត Deir al-Zor នៃប្រទេសស៊ីរី ។

តាមការប្រកាសរបស់ទីបញ្ជាការ មជ្ឈិមនៃកម្លាំងទាហានអាមេរិក បានឱ្យដឹងថា ការវាយប្រហារតាមដែនអាកាសនោះ គឺក្នុងគោលដៅ ការពារកម្លាំងទាហានអាមេរិក គេចផុតពីការវាយប្រហារ ពីក្រុមឧទ្ទាម គាំទ្រដោយអុីរ៉ង់។
ការវាយប្រហារនោះ ក៏ជាការឆ្លើយតបផងដែរ ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើងកាលពីថ្ងៃទី ១៥ ខែសីហា ពាក់ព័ន្ធនឹងការវាយប្រហារ ដោយយន្តហោះដ្រូនលើបរិវេណ ដែលគ្រប់គ្រងដោយក្រុមចម្រុះ និងក្រុមអ្នកប្រយុទ្ធស៊ីរី គាំទ្រដោយ សហរដ្ឋអាមេរិក បើទោះជាការវាយប្រហារនេះមិនបានបណ្តាលឱ្យមាន អ្នករងរបួសក៏ដោយ។
តែយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់យោធាសហរដ្ឋអាមេរិកខាងលើនេះ មិនបានបញ្ជាក់ថា តើមានអ្នកស្លាប់ ឬអត់នោះទេក្នុងការ វាយប្រហាររបស់ខ្លួននៅក្នុងទីក្រុង Deir al-Zor នោះ៕ ដោយ ធីរីណា

...

រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print