ស្រឡាញ់គ្នាតាមហ្វេកប៊ុក រួចក៏ណាត់ជួបគ្នា ពេលនាងមកដល់អូសនាងចូលបន្ទប់ចាប់បង្ខំរំលោភដល់ទៅ៤នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ដែលបានណាត់នាងមកជួបនៅមុខបន្ទប់ ហើយអូសនាងចូលក្នុងបន្ទប់ធ្វើសកម្មភាពរំលោភបានសម្រេចទាំង៤នាក់ ត្រូវកម្លាំងនគរបាលឃាត់បាន៣នាក់គេចខ្លួនម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួន៣នាក់នោះមាន ១-ឈ្មោះ ហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ(ជាសង្សារ), ២-ឈ្មោះ ហួត ភិល ភេទប្រុសអាយុ២១ឆ្នាំ(អ្នកបើកឡានដឹកទឹកកក), ៣-ឈ្មោះ ជុំ សាធា ភេទប្រុសអាយុ១៧ឆ្នាំ(អ្នកបើកឡានដឹកទឹកកក) ស្នាក់នៅបន្ទប់ជួលក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះអាយុ១៥ឆ្នាំ រស់នៅក្រុងសិរីសោភ័ណដែលបានប្តឹងថា នាងបានស្គាល់មិត្តប្រុសម្នាក់តាមហ្វេសប៊ុកធ្វើជាសង្សារ ហើយបានណាត់ឱ្យនាងមកជួបនៅបន្ទប់ជួលទាំងយប់។ នៅពេលជួប សង្សាររបស់នាងចាប់អូសដៃនាងចូលបន្ទប់ហើយបិទទ្វារធ្វើសកម្មភាពចាប់នាងរំលោភបាន សម្រេច ហើយដើរចេញពីបន្ទប់។ ពេលនោះស្រាប់តែមានមិត្តភក្តិប្រុស៣នាក់ទៀតបានចូលចាប់នាងរំលោភម្តងម្នាក់ៗរហូតបានសម្រេចទាំង៤នាក់ កាលពីយប់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ក្នុងបន្ទប់ជួលទល់មុខស្ថានីយទឹកស្អាតស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះហើយ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរអំបិល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្នុងចំណោម៤នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្ថវៈលើនារីរងគ្រោះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

នៅពេលនគរបាលសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់បង្ខំស្ត្រីរងគ្រោះរំលោភ បានសម្រេចក្នុងចំណោមបក្ខពួកជាមិត្តភក្តិ៤នាក់ ហើយម្នាក់ឈ្មោះ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ កំពុងគេចខ្លួន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print