ក្លិប Leipzig ត្រូវរកទីតាំងប្រកួតក្នុងផ្ទះវគ្គជម្រុះ German Cup បន្ទាប់ពីកីឡដ្ឋានរងការខូចខាត

ចែករំលែក៖

សមាគមកីឡាបាល់ទាត់អាឡឺម៉ង់ (DFB) បានប្រកាសកាលពីថ្ងៃពុធថា ទីលានដែលត្រូវបានខូចខាតដោយចេតនាដោយសារធាតុគីមីបាននាំឱ្យក្រុម RB Leipzig ត្រូវរកទីតាំងដើម្បីប្រកួតក្នុងផ្ទះក្នុងការប្រកួត German Cup ជុំទី១ របស់ពួកគេជាមួយនឹងក្រុមលំដាប់ទី៤ Teutonia Ottensen នៅសប្តាហ៍ក្រោយ។

 ទីលាននៅកីឡដ្ឋាន Paul Greifzu របស់ Dessau មិនអាចលេងបានទេ បន្ទាប់ពីត្រូវបានបាញ់ដោយជនល្មើសមិនស្គាល់មុខជាមួយនឹងសារធាតុគីមី ដែលធ្វើឲ្យស្មៅពណ៌បៃតងទៅជាពណ៌ត្នោត។

 ឥឡូវនេះ DFB បានទទួលយកការសម្រេចចិត្តដ៏កម្រនៃការផ្លាស់ប្តូរក្រុមម្ចាស់ផ្ទះសម្រាប់ការប្រកួតនៅថ្ងៃទី៣០ ខែសីហា ទៅក្រុមLeipzig ដើម្បីលេងក្នុងកីឡដ្ឋានរបស់ពួកគេនៅពេលជូនដំណឹងខ្លីបែបនេះ ដែលមុននោះ Teutonia គឺជាក្រុមម្ចាស់ផ្ទះ។

 DFB បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថាដោយសារតែកាលបរិច្ឆេទនៃការប្រកួតជិតមកដល់ វាមិនមានភាពប្រាកដនិយមក្នុងការចាប់ផ្តើមការស្វែងរកថ្មីសម្រាប់កីឡដ្ឋានផ្សេងទៀត រួមទាំងការត្រួតពិនិត្យចាំបាច់ទាំងអស់សម្រាប់រៀបចំការប្រកួត German Cup”

 ការស្វែងរកកីឡដ្ឋានសម្រាប់លេងរបស់ក្លិបនៅ Bundesliga មួយនេះគឺជាការតស៊ូតាំងពីដើមដំបូងសម្រាប់ក្រុម Teutonia ដោយទីលានសិប្បនិម្មិតរបស់ពួកគេមិនមានសិទ្ធិសម្រាប់ការប្រកួតពានរង្វាន់នេះនោះទេ

 ចំណែក Hamburg SV និង St Pauli ដែលជាក្លិបមិត្តរួមនៅទីក្រុង Hamburg បានបដិសេធមិនផ្តល់កីឡដ្ឋានរបស់ពួកគេសម្រាប់ការប្រកួតនេះទេ ខណៈដែលកីឡដ្ឋាន Dessau មានចម្ងាយប្រហែល៤០០គីឡូម៉ែត្រត្រូវបានជ្រើសរើសក្នុងការប្រកួត (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print