អំណាចរបស់តុលាការរដ្ឋធម្មនុញ្ញ ក្នុងនយោបាយថៃ

ចែករំលែក៖

ប្រទេសថៃ៖ នេះមិនមែនជាលើកទី១ឡើយ ដែលតុលាការរដ្ឋធម្មនុញ្ញថៃ លូកដៃក្នុងនយោបាយនៃប្រទេសថៃ។ កាលពីឆ្នាំ២០០៦ ក្នុងសម័យដឹកនាំរបស់ អតីតនាយករដ្ឋមន្ត្រី

ថាក់ស៊ីន សុីណាវ៉ាត្រា និងឆ្នាំ២០១៤ ក្នុងសម័យដឹកនាំរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ត្រូវបានតុលាការធម្មនុញ្ញលុបលទ្ធផលបោះឆ្នោតផងដែរ។
ក្នុងពេលនេះក៏មានក្រុមបាតុករ ទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែងដែរ។ នៅថ្ងៃទី ២៤ ខែសីហា ក្នុងពេលតុលាការចេញសាលក្រមព្យួរការងារ នាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ កម្លាំងប៉ូលិសបានដាក់ពង្រាយ កម្លាំងការពារ ដោយមានរថយន្តកុងតឺន័រ បិទផ្លូវសំខាន់ៗចូលទៅកាន់ទីក្រុង ។
សារព័ត៌មាន Reuters នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២២បានផ្សាយថា នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ លោក ប្រាយុទ្ធ ចាន់អូចា នៅតែបន្តធ្វើសកម្មភាព ដដែល ប៉ុន្តែក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។ លោកប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំរបស់ក្រសួងការពារជាតិនៅថ្ងៃ ២៥ ខែសីហា ក្រោមវត្តមាន មន្រ្តីជិតដិតរបស់លោក ចំពោះមុខភាពស្រពេចស្រពិល​ នៃនយោបាយក្នុងប្រទេសថៃ។
លោក ប្រាយុទ្ធ មានវ័យ ៦៨ ឆ្នាំ កំពុងរក្សាតំណែងក្នុងគណៈរដ្ឋមន្ត្រី ក្នុងនាម ជារដ្ឋមន្ត្រីការពារជាតិថៃ បន្ទាប់ពីតុលាការធម្មនុញ្ញកាលពី ថ្ងៃពុធសប្តាហ៍នេះបានព្យួររូបលោកពីតំណែងនាយករដ្ឋមន្ត្រី ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោកតាម
រដ្ឋធម្មនុញ្ញ តែមិនបានផ្តល់កាលបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។
រហូតមកដល់ពេលនេះ លោកប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចរបស់តុលាការនោះទេ ហើយគេនៅមិនទាន់ដឹងថា លោកអាចនឹងនិយាយអំពីបញ្ហានេះក្នុងអំឡុងកិច្ចប្រជុំនេះឬអត់នោះទេ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃបាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា លោក ប្រាយុទ្ធ គោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ និងបានជំរុញឱ្យប្រជាជនថៃទទួលយកដូចគ្នា ខណៈដែលរដ្ឋាភិបាលដំណើរការទៅជា ធម្មតា។
ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan មានអាយុ ៧៧ឆ្នាំ ដែលជាអ្នករាជានិយម និងជាអតីតមេទ័ពដែលមានទំនាក់ទំនងយូរអង្វែងជាមួយលោក ប្រាយុទ្ធ នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ប៉ុន្តែលោកមិនត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នោះទេ៕ ដោយធីរីណា

...


រូប​ថត​ :REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print