ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំស្តីពីការងារកសាងសំណុំរឿង ការងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការងារបញ្ចូលទិន្នន័យសំណុំរឿងក្នុងប្រព័ន្ធ Database System និងលើកទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការចូលពីលោកនាយ-នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, លោកអធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន និងមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។
សូមជម្រាបដែរថា កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដដោយមានការចូលរួមពីលោកនាយ-នាយរងការិយាល័យ, នាយផ្នែក នាយរងផ្នែក និងមន្ត្រីទាំងអស់ក្នុងការិយាល័យ៕
ដោយ៖សហការី