អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើ​ករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះ សីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជា ការឯកភាពរដ្ឋបាលខេត្ត លើករណី ការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយ ខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ​ បានឱ្យដឹងទៀតថា​ តាមរយៈស្មារតីអង្គប្រជុំបានដាក់ចេញវិធានការដូច ខាងក្រោម៖

១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានឯកឧត្តមព្រះរាជអាជ្ញា ជាអ្នកដឹកនាំ​ការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។

២-ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការ បង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំង ដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។

សូមជម្រាបជូនថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឱ្យ បានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើស មកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print